សេដ្ឋកិច្ច
បើទោះបីវិបត្តិកូវីដធូរស្បើយ តែវិស័យទេសចរណ៍នៅសៀមរាបនៅមិនទាន់នឹងធឹងដូចដើមឡើយ
បើទោះបីវិបត្តិកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានភាពធូរស្បើយជាងមុនក៏ដោយ ក៏ប៉ុន្តែនៅខេត្តសៀមរាប នៅមិនទាន់មានភ្ញៀវទេសចរពេញលេញដូចដើមនៅឡើយទេ ទាំងភ្ញៀវជាតិ និងអន្តរជាតិ បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមការលើកឡើងឲ្យដឹងរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប។
លោក នាក់ ណេរ៉ុន បានមានប្រសាសន៍មក “កម្ពុជាថ្មី” ថា បច្ចុប្បន្ន នៅកម្ពុជា មិនសូវមានការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏ខេត្តសៀមរាប បានដំណើរការនូវវិស័យផ្សេងៗទៅតាមដំណាក់ការនីមួយៗ ក្នុងនោះ វិស័យសេវាកម្ម ដូចជា ផ្ទះសំណាក់ សណ្ឋាគារ ឬ ភោជនីយដ្ឋាន ផ្សេងៗបានបើកដំណើរការ ធម្មតាវិញ។ ប៉ុន្តែ ផ្ទះសំណាក់ សណ្ឋាគារ ឬភោជនីយដ្ឋានធំៗខ្លះ នៅមិនទាន់បើកដំណើរវិញឡើយ រហូតមានកន្លែងមួយចំនួនឈានទៅដល់ការបិទទ្វារថែមទៀត។
លោកមានប្រសាសន៍ថា៖ “ខាងផ្ទះសំណាក់ឬ សណ្ឋាគារ ភាគច្រើននៅបិទនៅឡើយ ដោយសារភ្ញៀវនៅមិនទាន់ថេរ បើយើងពឹងលើភ្ញៀវទេសចរបរទេស បច្ចុប្បន្នគាត់មកកម្សាន្ត ចំនួនតិចនៅឡើយបើធៀបនឹងឆ្នាំមិនទាន់កើតកូវីដ។បើភ្ញៀវជាតិវិញភាគច្រើនគាត់មក លេងតែពេលចុងសប្តាហ៍ ឬ បុណ្យទាន ដូច្នេះហើយសណ្ឋាគារខ្លះនៅមិនទាន់បើកទេ។ បើបើកបម្រើការក៏មិនបានពេញលេញ គឹបើកតាមផ្នែកនីមួយៗ”។
ជាការកត់សម្គាល់ ជំងឺកូវីដ១៩ បានធ្វើឱ្យឥរិយាបថរបស់ប្រជាជន មានការផ្លាស់ប្តូរពីការដែលចូលចិត្តភាពជួបជុំមនុស្សច្រើន រាំលេងសប្បាយ ប្តូរមកដើរលេងលក្ខណៈគ្រួសារ លក្ខណៈបែបមិត្តភក្តិជាក្រុមៗ ជាពិសេស គឺបច្ចុប្បន្នប្រជាជននិយមស្នាក់នៅរីសត ឬផ្ទះលំហែច្រើន។ នេះ គឺជាហេតុផលមួយដែលសណ្ឋាគារ ឬផ្ទះសំណាក់មួយចំនួននៅមិនទាន់ បើកដំណើរការនៅឡើយ។ នេះបើតាមលោក នាក់ ណេរ៉ុន។
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ