កីឡា
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំការចាក់វ៉ាក់សាំងដូសជំរុញដល់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា មុនចេញទៅប្រកួត នៅឥណ្ឌូនេស៊ី
នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានប្រតិភូដឹកនាំកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១១ នៅប្រទេសឥណ្ឌូនេស៊ី បានដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី ៤ និងដូសទី ៥) មុនចេញពីប្រទេសកំណើតនាថ្ងៃទី ២៦ ខែកក្កដា ខាងមុខ។

ការចាក់វ៉ាក់សាំងដល់ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា នាពេលនេះដើម្បីកុំឲ្យកៀកថ្ងៃចេញដំណើរ មានន័យថា ជាពេលវេលាសមរម្យមួយ បង្ការក្រោយពេលចាក់ កីឡាករ-កីឡាការិនីអាចមានអាការៈក្ដៅខ្លួនបន្ដិចបន្ដួច ឬធ្វើទុក្ខ ងាយស្រួលក្នុងដោះស្រាយ។ រឹតតែពិសេសនោះ ការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺដើម្បីធានាបាននូវសុខភាព និងសុវត្ថិភាពកាន់តែខ្ពស់ ក្នុងការធ្វើដំណើរទៅ និងត្រឡប់មកវិញ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។


គួរដឹងថា កម្ពុជាបានត្រៀមប្រតិភូ និងអត្តពលិកជនពិការសរុប ១៦៥ នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាចុងខែនេះ លើកីឡាចំនួន ១១ ប្រភេទ រួមមានកីឡាវាយកូនឃ្លីលើតុ កីឡាលើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់ ៧ ម្ខាង បាល់បោះជិះរទេះបុរសនារី កីឡាបូស្យា វាយសី និងកីឡាអុកអន្ដរជាតិ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


