ព័ត៌មានជាតិ
ច្បាស់ហើយ ក្រសួងអប់រំ នឹងបើកដំណើរការសាលារៀនឡើងវិញដំណាក់កាលទី៣ ក្នុងខែវិច្ឆិកា
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួង នឹងបើកដំណើរការសាលារៀនឡើងវិញ ដំណាក់កាលទី៣ នៅសប្ដាហ៍ទី១ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៧តុលានេះថា «ក្រសួងអប់រំ បានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកសាលារៀនឡើងវិញនៅដំណាក់កាលទី៣ ក្នុងសប្ដាហ៍ទី១ ខែវិច្ឆិកាខាងមុខនេះ»។

យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថា ការបើកសាលានៅដំណាក់កាលទី៣នេះ បើកទូទាំងប្រទេស ឬយ៉ាងណានោះទេ ដោយរង់ចាំការចេញសេចក្ដីជូនដំណឹងជាផ្លូវការរបស់ក្រសួង។

លោកបានបន្តថា នៅពេលឆាប់ៗនេះ ក្រសួងអប់រំ នឹងចេញសេចក្ដីណែនាំ ស្ដីពីការបើកដំណើរការសាលារៀនដំណាក់ទី៣ ដល់គ្រឹះស្ថានសិក្សាពាក់ព័ន្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព។

ពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញនេះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សា ស្ដីពីការបើកដំណើរការសាលារៀនឡើងវិញកាលពីបេលថ្មីៗនេះថា ការបើកសាលាជាដំណាក់កាលៗនេះ គឺក្រសួងតែងតែគិតគូរពីសុខសុវត្ថិភាពនិងសុខភាពរបស់សិស្ស និងបុគ្គលិកអប់រំ។ ក្នុងនោះ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានឆ្លងជំងឺកូវីដ-១៩ និងអាចឲ្យសិស្សបន្តការរៀនសូត្របានជាធម្មតា។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួង មិនយកបុគ្គលិកអប់រំ និងសិស្ស មកប្រថុយប្រថាននោះទេ។ក្រសួង គិតពីសុវត្ថិភាពជាចម្បង ពោលគឺមុននឹងបើក គឺចុះវាយតម្លៃពីស្ថានការណ៍ជាមុនសិនទើបអាចបើកបាន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «យើងសុខចិត្តបើកសាលាយឺត ប្រសើរជាងបើកលឿនដូចជាបណ្តាប្រទេសមួយចំនួន បើកហើយបិទទៅវិញដោយសារឆ្លងជំងឺនេះនៅក្នុងសាលារៀន។ ចំណែកយើងនៅមិនទាន់មានសិស្ស ឬបុគ្គលិកអប់រំយើងណាម្នាក់ឈឺដោយសារជំងឺកូវីដ-១៩នេះនៅឡើយទេ»។
គួរបញ្ជាក់ថា ក្រសួងអប់រំ បានបើកសាលាឡើងវិញនៅដំណាក់កាលទី១ នាខែសីហា និងដំណាក់កាលទី២ បើកនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដោយអនុញ្ញាតឲ្យសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ នៅទូទាំងប្រទេស និងទីរួមខេត្តចំនួន៤រួមមាន ៖ ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរីអនុញ្ញាតឲ្យសិស្សគ្រប់កម្រិតចូលរៀនឡើងវិញ ដោយសារតែខេត្តទាំង៤ មានហានិភ័យឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតទាប ព្រមទាំងគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត។
ក្រៅពីនេះ ក្រសួង បាននិងបន្តពិនិត្យលទ្ធភាពជាក់ស្ដែងបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈតាមរាជធានី-ខេត្តផ្សេងទៀតតាមទ្រង់ទ្រាយតូច និងឆ្លាស់វេនគ្នាផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


