Connect with us

កីឡា

U-18 នារី​កម្ពុជា ចាញ់​ថៃ ប្រកួត​ដំបូង ក្នុង​ពាន AFF U-18 Women’s Championship 2022

បានផុស

នៅ

ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា បាន​រង​បរាជ័យ​ប្រកួត​ដំបូង​ពានរង្វាន់​ជើងឯក​នារី​អាស៊ាន​អាយុ​ក្រោម ១៨​ឆ្នាំ (AFF U-18 Women’s Championship 2022) ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​នារី អាយុ​ក្រោម​១៨​ឆ្នាំ​ថៃ ពូ​ល B ដោយ​លទ្ធផល ០-៤ នា​ល្ងាច​ថ្ងៃទី​២២ ខែកក្កដា នេះ។

ក្នុងការ​ប្រកួត U-18 នារី​ថៃ មានប្រៀប​ជាង​កម្ពុជា ខ្លាំង​ដោយ​គ្រាន់តែ​ចាប់ផ្ដើម​ការប្រកួត​បាន ៤​នាទី​ក៏​អា​ចរក​គ្រាប់​បាល់​នាំ​មុខមុន ដោយ​កីឡាការិនី Aimee​។ លុះ​ចូលដល់​នាទី​ទី​១០ គ្រាប់​បាល់​ទី​២ ក៏បាន​កើតឡើង​សម្រាប់​ថៃ និង​បន្ត​រក​គ្រាប់​បាប់​ទី​៣ បានសម្រេច​នៅ​នាទី​១៨ ដោយ​កីឡាការិនី Gina Thongphan និង​កីឡាការិនី Praewa Nudnabi​។ គ្រាប់​បាល់​ចុងក្រោយ​នៃ​វគ្គ​ទី​១ គឺ​នៅ​នាទី​៣២ ទាត់​ចូល​ដោយ​កីឡាការិនី Gina Thongphan ជាថ្មី​ម្ដងទៀត ហើយ​ក៏បាន​រក្សា​លទ្ធផល ០-៤ ដល់​ចប់​វគ្គ​ទី​១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចូលដល់​វគ្គ​ទី​២ ថៃ នៅតែ​បន្ត​មានប្រៀប​ជាង ហើយក៏​មានឱកាស​ទាត់​ទី​កម្ពុជា ជាច្រើនលើក​ច្រើនសារ ប៉ុន្តែ​ធ្វើ​ពុំបាន​សម្រេច​ឡើយ និង​បាន​រក្សា​លទ្ធផល ០-៤ ដល់​ចប់​ការប្រកួត​។

ដូច្នេះ​លទ្ធផល​ចាញ់​នេះ​ធ្វើឱ្យ​នារី​កម្ពុជា ឈរ​នៅ​លេខ​៥​បាត​តារាង​ជា​បណ្ដោះអាសន្ន​។ ដោយឡែក​ប្រកួត​បន្ទាប់​របស់ U-18 នារី​កម្ពុជា ត្រូវ​ជួប​ក្រុម U-18 នារី​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២៤ ខែកក្កដា ខាងមុខ៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម