កីឡា
កីឡាក្រសួងមហាផ្ទៃតំណាងកម្ពុជា ចូលរួមប្រកួតព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យ នៅហូឡង់
សហភាពកីឡានគរបាលជាតិកម្ពុជា បាននឹងកំពុងចូលរួមការប្រកួតព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យ លើកទី១៩ (The 19th World Police and Fire Games) នៅទីក្រុង Rotterdam ប្រទេសហូឡង់។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់៣១ ខែកក្កដា ឆ្នាំ២០២២ ដោយមានកីឡា ៦៣ប្រភេទដាក់ឱ្យប្រកួត ខណៈប្រភេទកីឡា ដែលសហភាពកីឡានគរបាលជាតិកម្ពុជា បញ្ជូនចេញទៅប្រកួតប្រជែង មាន ៦ប្រភេទរួមមាន តេក្វាន់ដូ WT, វាយសី, វាយកូនឃ្លីលើតុ, ចំបាប់, យូដូ និងការ៉ាតេ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំនួន ២២រូប។

លើសពីនេះ អ្នកចូលរួមប្រកួតប្រជែងមានដល់ទៅជាង ១០,០០០នាក់ មកពី ៧០ប្រទេសផ្សេងៗគ្នាចូលរួមក្នុង WPFG2022។ ពួកគេនឹងប្រកួតក្នុងកីឡាចំនួន៦៣ ដែលរួមមានកីឡាប្លែកៗដូចជា អត្តពលកម្ម, បាល់ទឹក, ទូកខ្លែង និងការប្រកួតពន្លត់អគ្គីភ័យចុងក្រោយ។

ការប្រកួត World Police & Fire Games 2022 នឹងប្រើប្រាស់កីឡាជាមធ្យោបាយនៃការបង្កើតការជួបគ្នារវាងអ្នកឆ្លើយតបដំបូង។ លើសពីនេះ គោលបំណងគឺដើម្បីជំរុញទឹកចិត្តកីឡា និងបង្កើតការគោរពចំពោះបុគ្គលិកសង្គ្រោះបន្ទាន់ទាំងអស់ ដែលត្រៀមខ្លួនសម្រាប់ប្រជាជនទាំងយប់ទាំងថ្ងៃ។
ចំពោះអង្គភាពកីឡាក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅដល់ប្រទេសហូឡង់ហើយ និងត្រៀមខ្លួនប្រកួតនៅថ្ងៃទី២២ (ម៉ោងនៅហូឡង់) ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ម៉ោងនៅកម្ពុជាយប់នេះ៕
អត្ថបទ ៖ មន្នីរ័ត្ន


-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ