សន្តិសុខសង្គម
វាសនាអ្នកជំនួញសង់ផ្ទះលក់ ត្រូវផ្ញើខ្លួនក្នុងពន្ធនាគារមួយរយៈពីបទឆបោក
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចធ្វើការចោទប្រ កាន់លើជនសង្ស័យម្នាក់ជាផ្លូវការ ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នឹងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
ជនសង្ស័យឈ្មោះ ភាន ផាន់នី ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ ជាអ្នករកស៊ីទិញដីលក់ផ្ទះលក់ មានទីលំនៅផ្ទះលេខD ៥៦ ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងខែសីហា ឆ្នាំ២០១៧។ ការចាប់ខ្លួនជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា រឿងផ្តើមចេញពីបុគ្គលឈ្មោះ ភាគ ផាន់នី បានទទួលប្រាក់កក់គេចំនួន៥ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅសង់ផ្ទះលក់ឲ្យគេមួយកន្លែង នៅក្នុងសង្កាត់ពាន់សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លុះដល់ថ្ងៃកំណត់តាមកិច្ចសន្យាបែរជាគ្មានផ្ទះប្រគល់ឲ្យគេ ថែមទាំងគេចវេសពីម្ចាស់លុយទៀតផង និងចេះតែសន្យាខ្យល់ ដូច្នោះហើយទើបធ្វើឲ្យដើមបណ្តឹងគេសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់។ ចុងក្រោយវាសនាអ្នកសង់ផ្ទះលក់រូបនេះ និងត្រូវផ្ញើខ្លួនក្នុងពន្ធនាគារមួយរយៈ ដោយមូលហេតុគ្មានប្រាក់សម្រាប់ដាក់តម្កល់ធានាខ្លួន ឲ្យរួចផុតពីការចោទប្រកាន់នោះ៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


