ព័ត៌មានជាតិ
បង្ក្រាបទីតាំងល្បែងភ្នាល់ ជល់មាន់ តាមអនឡាញ និងឡូតូ ឃាត់ខ្លួនមនុស្ស៣នាក់
គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក្រោយពីទទួលបានបទបញ្ជាពីលោក ឯក ឃុនដឿន អភិ បាលនៃគណៈអភិបាលខណ្ឌទួលគោក បានចុះបង្ក្រាបជាក់ស្ដែងទីតាំងល្បែងភ្នាល់ តាមអនឡាញ ជល់មាន់និងឡូតូ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ រួមទាំងសម្ភារៈមួយចំនួន។

ប្រតិបត្តិការការនេះធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះលេខ៦៤ ផ្លូវលេខ១៨៦ កែងនឹងផ្លូវលេខ២៥៧ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថា មនុស្សប្រុសស្រីទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួន រួមមានទី១ ឈ្មោះ សូខ ខៀន ភេទប្រុស អាយុ៧៦ឆ្នាំ។ ទី២ ឈ្មោះ សុខ ថាវរី ភេទស្រី អាយុ៣០ឆ្នាំ ។ និងទី៣ មានឈ្មោះ ភឹម សុខខេង ភេទស្រី អាយុ ២៧ឆ្នាំ ។

មន្ត្រីជំនាញបានបញ្ជាក់អោយដឹងបន្ថែមថា ទីតាំងបើកល្បែងភ្នាល់ តាមអនឡាញ ជល់មាន់និងឡូតូ ត្រូវបានមន្ត្រីជំនាញមូលដ្ឋានបានចុះធ្វើកិច្ចសន្យានិងបិទម្ដងរួចមកហើយ តែមិនបានប៉ុន្មានផងម្ចាស់ទីតាំងនៅតែផ្គើននិងបញ្ជារបស់ថ្នាក់ដឹកនាំ ទើបនៅរសៀលថ្ងៃទី២៣ ខែធ្នូ នេះ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌ បានបញ្ជាអោយកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបជាក់ស្ដែងតែម្ដងដោយឃាត់ខ្លួនមនុស្ស៣នាក់ និងដកហូតទូរទស្សន៍ចំនួន៣គ្រឿង កុំព្យូទ័រ១គ្រឿង ម៉ាស៉ីនព្រីនបុងចាក់១គ្រឿង។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានលើកឡើងថា លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានរួចហើយថា ផ្សារណាអនុញ្ញាតអោយមានកត់កន្ទុយលេខក្នុងផ្សារ ត្រូវដកប្រធានផ្សារចេញ ទោះមន្ត្រីខ្សែធំប៉ុណ្ណាក៏ដោយ អោយតែពុករលួយ កាងពួកល្បែងខុសច្បាប់ និងគ្រឿងញៀន នឹងត្រូវប្រើអភិក្រមរបស់សម្ដេច វះកាត់ ដកចោលភ្លាមៗតែម្តង។
ក្រោយប្រតិបត្តការកម្លាំងគណៈបញ្ជាការឯកភាពបាននាំខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់ទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតានីតិវិធី៕
អត្ថបទ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី