កីឡា
ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាម
សៀមរាប ៖ នៅពហុកីឡាដ្ឋានខេត្តសៀមរាប នៅរសៀលថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០២២នេះ មានបើកការប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាម ក្រោមវត្តមានរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម តុប សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងទេសចរណ៏ ដឹកនាំក្រុមកីឡាករវ័យចំណាស់កម្ពុជា ចូលរួមប្រកួត និង មានវត្តមានក្រុមកីឡាករវ័យចំណាស់ថៃ ឡាវ ចំនួន ១១០នាក់ និង កីឡាករវ័យចំណាស់វៀតណាមចំនួន ២០នាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ ដើម្បីចូលរួមគាំទ្រ ទស្សនា លើកទឹកចិត្តដល់ក្រុមកីឡា ក្នុងពេលប្រកួតផងដែរ។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងពង្រីកនូវសក្តានុពលទេសចរណ៍សម្បូរបែបតាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និង បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈវិស័យកីឡាទេសចរណ៍ និង ទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ ដំណើរ ឆ្ពោះទៅការប្រកួតកីឡា SEA GAME – ASEAN PARA GAME 2023 ដែលកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះផងដែរ។

ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គនេះ គឺចាប់ផ្តើមប្រកួត ពីថ្ងៃទី០៤ ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅតាមកម្មវិធី ដែលគណៈកម្មការរៀបចំការប្រកួតទៅតាមប៉ូលបានកំណត់។

ក្នុងភាពជាក់ស្តែងនៃការប្រកួតនារសៀលថ្ងៃទី ០៤ សីហានេះ មានពីរប្រកួត ដោយក្រុមទី១ មានកីឡាករវ័យ ចំណាស់ រដ្ឋបាលខេត្តសៀមរាប ប្រកួតជាមួយ ក្រុមកីឡាករកីឡាការនី នៃព្រះរាជាណាចក្រថៃ នៅពេលបញ្ចប់ការប្រកួតជាលទ្ធផល ក្រុមកីឡាករ រដ្ឋបាលខេត្តសៀមរាប បានយកឈ្នះលើក្រុមកីឡាករវ័យ ចំណាស់ថៃ ៣ ទល់នឹងសូន្យ។ ចំពោះក្រុមទី២ មានកីឡាករ វ័យចំណាស់ប្រទេសឡាវ ប្រកួតជាមួយ ក្រុមកីឡាករវ័យចំណាស់វៀតណាម ហើយនៅពេលបញ្ចប់ការប្រកួតជាលទ្ធផល ក្រុមកីឡាករវៀតណាម បានយកឈ្នះលើ ក្រុមកីឡាករឡាវ ៣ ទល់នឹង១៕
គឿនវេត










-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


