ព័ត៌មានជាតិ
សម្ដេច ស ខេង អះអាងថា កម្ពុជាមានឆន្ទៈយ៉ាងមុតមាំក្នុងការងារប្រឆាំងអំពើជួញដូរមនុស្ស
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈយ៉ាងមុតមាំក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើទោះបីជាក្រសួងការបរទេសអាមេរិកបានសម្រេចដាក់ចំណាត់ថ្នាក់កម្ពុជាថា ជាប្រទេសគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះក៏ដោយ។ សម្ដេច អះអាងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ កាលពីថ្ងៃអង្គារ។

សម្ដេចក្រឡាហោម ស ខេង ថ្លែងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ជាសេនាធិការ បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»។ ឆ្លើយតបនឹងការរិះគន់របស់សហរដ្ឋអាមេរិកនេះ គឺសម្ដេចក្រឡាហោម បញ្ជាក់ថា បើទោះជាភាគីអាមេរិក ដាក់ចំណាត់ថ្នាក់បែបណាក៏ដោយ ប៉ុន្តែកម្ពុជា ចាត់ទុកចំណាត់ថ្នាក់នេះ ជាមូលដ្ឋានគ្រឹះមួយក្នុងការបន្តការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សរបស់ខ្លួនដែរ។

សម្ដេចសង្កត់ធ្ងន់ថា តាមរយៈការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងការធ្វើពលិកម្មយ៉ាងសកម្មរបស់ក្រសួងស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បាននាំឲ្យអំពើល្មើសទាំងនេះកាត់បន្ថយ និងធ្វើឲ្យសង្គមកម្ពុជាមានសុខសុវត្ថិភាព សន្តិសុខ និងមានការវិវត្តរីកចម្រើនជឿនលឿន ដោយបានចៀសផុតពីគ្រោះថ្នាក់បង្កដោយអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងជួញដូរផ្លូវភេទជាបន្តបន្ទាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្ពុជានៅមានបញ្ហាប្រឈមសេសសល់មួយចំនួនផងដែរ ដែលបង្កឡើងដោយមហិច្ឆតារបស់ឧក្រិដ្ឋជន៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


