សន្តិសុខសង្គម
អាវុធហត្ថរាជធានី ឆ្មក់បង្ក្រាបហាងផឹកស៊ីមួយកន្លែងដែលលួចបង្កប់សេវាកម្មផ្លូវភេទ
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្រ្កាបទីតាំងហាង ផឹកស៉ីមួយកន្លែងមានយីហោ(ប៉ាឧត្ដម) ដែលមានលួចបង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនបាននារីដែលជាអនីតិជនចំនួន១២នាក់ និងបុរសម្នាក់ជាម្ចាស់ហាង។

ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុងអមផ្លូវរថភ្លើង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងហាងផឹកស៊ីមួយកន្លែងខាលើនេះ មានការផ្ដល់ព័ត៌មានថា ទីតាំងហាងផឹកស៊ីយីហោ ប៉ាឧត្តម នេះមានបង្កប់សេវាផ្លូវភេទ ដោយរាល់ថ្ងៃមានភ្ញៀវចេញចូលច្រើន ដូច្នេះក្រោយមានសេចក្ដីរាយការណ៍កម្លាំងជំនាញនៃកងរាជអាវុធហត្ថបានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការឆ្មក់ ចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនបាននារីជាអនីតិថិជនចំនួន១២នាក់ និងបុរសម្នាក់ជាថៅកែហាង។
បច្ចុប្បន្នបុរសម្ចាស់ហាងរួមទាំងនារីទាំង១២នាក់ ត្រូវបាននាំយកទៅមូលរដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដេីម្បីធ្វេីការសួរនាំ និងបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុភា



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


