ព័ត៌មានជាតិ
កម្ពុជាដើរទៅមុខ ១០ ឆ្នាំ មុនកាលកំណត់ប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ
លោក រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៦ ខែសីហា ២០២២ នេះ បានឱ្យដឹងថា ដំណាក់កាលជំងឺកូវីដ១៩ កម្ពុជាដើរទៅមុខ ១០ ឆ្នាំ មុនកាលកំណត់ប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ។ គ្រូបង្រៀនបានខិតខំរៀនពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្រៀនសិស្សនៅពេលសាលាបានផ្អាកដំណើរការជាបណ្ដោះអាសន្ននាពេលកន្លងមក។

លោក រស់ សុវាចា លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធិផលសម្រេចបានរយៈពេល ៥ ឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៦ ខែសីហានេះថា ក្រសួងអប់រំបានពង្រឹងនិងបន្តលើកកម្ពស់ការអប់រំតាមបែបឌីជីថល តាមរយៈ ៥ ចំណុចរួមាន៖
១. ការកែលម្អវេទិកាឌីជីថលដែលមានស្រាប់ និងការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងពីចម្ងាយ។
២. ការផលិតវីដេអូបង្រៀន សម្រាប់មុខវិជ្ជាគោល និងថ្នាក់ប្រឡង ព្រមទាំងបង្ហោះ និងផ្សព្វផ្សាយ លើវេទិកាឌីជីថល ដែលមានស្រាប់។
៣. ការបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការបង្រៀន និងរៀន។
៤. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន ដូចជាការរៀបចំបន្ទប់ឌីជីថល ការបំពាក់ប្រព័ន្ធគ្រប់គ្រងការសិក្សានៅតាមសាលារៀន។
៥. ការបង្កើតកម្មវិធីអប់រំឌីជីថល។
លោក រស់ សុវាចា បានឱ្យដឹងថា ការបង្កើនចំនួនសិស្សឱ្យចូលរៀនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅមធ្យមសិក្សា និងឧត្តមសិក្សាគឺជាកត្តាសំខាន់ដើម្បីឆ្លើយតបការបន្តអភិវឌ្ឍឧស្សាហកម្ម ៤.០ និងគោលនយោបាយជំរុញឌីជីរលរបស់រាជរដ្ឋាភិបាល។ ដូចច្នេះក្រសួងមានទិសដៅបង្កើនចំនួនសាលារៀនជំនាន់ថ្មី និងបង្កើនម៉ោងបង្រៀនផ្ដោតលើមុខវិជ្ជា Stem។
វិនិយោគបន្ថែម និងបង្កើនគុណភាពបណ្ដុះបណ្ដាលគ្រូមុខវិជ្ជា Stem ឱ្យដល់កម្រិតស្ដង់ដារវិជ្ជាជីវៈ។ ក្រៅពីនេះ គឺកែលម្អវិធីសាស្ត្របង្រៀនតាមមុខវិជ្ជា Stem៕
អត្ថបទ៖ ឡេង ដេត
452 មាស ១២
ប្រាក់ ១១៦ សំរិទ្ធិ ២២៤
ការងារអប់រំកាយ និងកីឡា។ និងរៀបចំ
កំណែទម្រង់សាលារៀន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ