សន្តិសុខសង្គម
សមត្ថកិច្ច ២ ស្រុក បង្រ្កាបករណីប្រើប្រាស់ឧបករណ៍ឆក់ត្រី ឃាត់អ្នកប្រព្រឹត្តិ ៩ នាក់
សមត្ថកិច្ចនគរបាលស្រុកចំនួន ២ បង្រ្កាបករណី ប្រើប្រាស់ឧបករណ៍ឆក់ត្រីបានចំនួន ២ ករណី ឃាត់អ្នកប្រព្រឹត្តិចំនួន ៩ នាក់ និងដកហូតឧបករណ៍ឆក់បានចំនួន នៅយប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២។

អនុវត្តតាមយោបល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋានគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន សមត្ថកិច្ចនគរបាលស្រុកចំនួន ២ គឺស្រុកបាណន់ ដែលមានលោវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការនគរបាលស្រុក និងស្រុកបវេល ដែលមានលោកវរសេនីយ៍ឯក សុខ សារិន ជា អធិការនគរបាលស្រុក បានដឹកនាំកម្លាំងក្នុងអង្គភាពឆ្មក់បង្រ្កាបក្រុមអ្នកប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ (ឧបករណ៍ឆក់ត្រី) នៅក្នុងភូមិសាស្រ្តរបស់ខ្លួនបានចំនួន ២ ករណី។

ក្នុងនោះមានមនុស្សចំនួន៩ នាក់ ដែលត្រូវសមត្ថកិច្ចនគរបាល នាំមកធ្វើការសាកសួរស្រាវជ្រាវនៅអធិការដ្ឋាននគរបាលស្រុក និងបានធ្វើការដកហូតឧបករណ៍ឆក់ត្រីនេះមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចនគរបាល អ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រីទាំង ៩ នាក់បានឆ្លើយសារភាព អំពីគោលបំណង និងសកម្មភាពរបស់ខ្លួននាពេលកន្លងទៅ ចំពោះការប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់នេះ (ប្រើប្រាស់ឧបករណ៍ឆក់)។ ក្រោយពេលសារភាពកំហុស សមត្ថកិច្ចនគរបាលបានឱ្យសាមីខ្លួនអ្នកប្រព្រឹត្តិធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសបែបនេះបន្តទៀត និងបានធ្វើការដកហូតឧបករណ៍ឆក់ត្រីដោយរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ហើយឱ្យក្រុមគ្រួសារមកធានាយកទៅធ្វើការអប់រំបន្ថែមនៅមូលដ្ឋាន ដោយមិនឱ្យពួកគាត់បន្តសកម្មភាពនេះបន្តទៀត៕
(រូបភាព៖ នគរបាលស្រុកបាណន់ និងស្រុកបវេល)

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ