សន្តិសុខសង្គម
ព័ត៌មានលំអិត ពាក់ព័ន្ធករណីបង្ក្រាបគ្រឿងញៀនផ្ទុះអាវុធជាង១០គ្រាប់ ស្លាប់ម្នាក់ និងរបួស៤នាក់
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ព្រឹកមិញនៅចំណុចផ្លូវចូលកំពង់ដស្វាយជ្រុំ តាមបណ្តោយផ្លូវកែវចិន្តា ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បណ្ដាលឲ្យមានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ស្លាប់ និងរងរបួស៤នាក់ ក្នុងនោះមានពលរដ្ឋ៣នាក់។

ប្រតិបត្តិការនេះបង្ក្រាបគ្រឿងញៀនជាលក្ខណៈទ្រង់ទ្រាយធំនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដោយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន សហការជាកម្លាំងអាជ្ញាធរមូលដ្ឋាន ឈានដល់ការផ្ទុះអាវុធប្រមាណជាង១០គ្រាប់នៅទីតាំងកើតហេតុ និងរឹបអូសបានសារធាតុញៀនចំនួន៤២ដុំ។
យោងតាមរបាយការសមត្ថកិច្ចបានឲ្យថឹងថា ជនសង្ស័យចំនួន០៤នាក់ ជាជនជាតិថៃ ទី១ ឈ្មោះ នំ ម៉ាឡាគុណ ភេទប្រុស អាយុ៣៤ឆ្នាំ (ឃាត់ខ្លួន)។ ទី២.ឈ្មោះ សែប ស៊ីសែនសុ៑ក ភេទប្រុស អាយុ២៥ឆ្នាំ (ឃាត់ខ្លួន)។ ទី៣.ឈ្មោះ ជេម ភេទប្រុស អាយុប្រហែល២៨ឆ្នាំ (ស្លាប់)។ និងទី៤.ឈ្មោះ ណាកូ ភេទប្រុស អាយុប្រហែល៤៤ឆ្នាំ (របួស)។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន តាមមុខសញ្ញាជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំធ្វើដំណើរដោយរថយន្តចំនួន០២គ្រឿង ដោយរថយន្តមួយគ្រឿងម៉ាក ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BO-0123 ដឹកផ្ការួចបង្កប់គ្រឿងញៀនជាង២០គីឡូក្រោម ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់បំបែកកង់រថយន្តទាំង០៤ ទៅមុខលែងរួច និងរថយន្តមួយគ្រឿងទៀតម៉ាក MG ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BL-7217 ធ្វើដំណើរដោយជនសង្ស័យចំនួន០៣នាក់ ព្យាយាមគេច និងបាញ់រះមកលើសមត្ថកិច្ចត្រូវបានកម្លាំងសមត្ថកិច្ចបាញ់ទៅវិញបណ្ដាលឲ្យជនសង្ស័យម្នាក់ស្លាប់ក្នុងរថយន្ត និងរបួសម្នាក់ ចំណែក២នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ប្រភពព័ត៌មានពីពលរដ្ឋបានបង្ហើបឲ្យដឹងថា ក្នុងប្រតិបត្តិការនេះបណ្ដាលឲ្យពលរដ្ឋរងរបួសចំនួន០៣នាក់ គឺមនុស្សស្រី០២នាក់ និងបុរសម្នាក់ជាម្ចាស់ម៉ូតូកង់៣ ដែលរថយន្តជនសង្ស័យបើកបុក។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការហុំព័ទ្ធទីតាំងកើតហេតុ ដើម្បីឲ្យជំនាញធ្វើការត្រួតពិនិត្យ និងបានដកហូតគ្រឿងញៀនប្រភេទDMA ក្រាមពណ៌ត្នោត ចំនួន៣០ដុំ និងគ្រឿងញៀន កេតាមីន ចំនួន១២ដុំ និងរថយន្តពីរគ្រឿង៕
អត្ថបទ៖ សុខុម








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន