ព័ត៌មានអន្ដរជាតិ
កាន់តែធ្ងន់ធ្ងរហើយ! ជំងឺកូវីដក្លាយពូជប្រភេទថ្មីរាលដាលដល់ប្រទេសចំនួន ១០ ផ្សេងទៀត
អាជ្ញាធរសុខាភិបាលអង់គ្លេសបាននិយាយថា ជំងឺកូវីដក្លាយពូជប្រភេទថ្មីដែលត្រូវបានគេគិតថាមានដើមកំណើតនៅទីក្រុង Kent នៅភាគអាគ្នេយ៍ប្រទេសអង់គ្លេសឥឡូវនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ១០ ផ្សេងទៀត ។
បារាំង អៀរឡង់ ស៊ុយអែត អ៊ីតាលី អេស្ប៉ាញ ហុល្លង់ ដាណឺម៉ាក សិង្ហបុរី ជប៉ុន និងអូស្ត្រាលីក៏បានបញ្ជាក់ពីករណីនៃជំងឺកូវីដក្លាយពូជប្រភេទថ្មីនេះដែរ ។

ទន្ទឹមនោះនៅថ្ងៃអាទិត្យនេះអាជ្ញាធរបារាំងបានបញ្ជាក់ថា បុរសជនជាតិបារាំងម្នាក់ដែលបានរស់នៅក្នុងប្រទេសអង់គ្លេសបានធ្វើតេស្តវិជ្ជមានជំងឺកូវីដក្លាយពូជប្រភេទថ្មីនៅក្នុងទីក្រុង Tours ។ បុរសនោះបានមកដល់ប្រទេសបារាំងនៅថ្ងៃទី ១៩ ខែធ្នូ មុនពេលបារាំងបិទព្រំដែនរបស់ខ្លួន បន្ទាប់ពីរកឃើញជំងឺក្លាយពូជប្រភេទថ្មីនេះ ។
ស្របពេលជាមួយគ្នានេះកាលពីថ្ងៃសៅរ៍ប្រទេសជប៉ុនបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដក្លាយពូជប្រភេទថ្មីនេះចំនួន ៥ ករណី ក្រោយការហាមឃាត់អ្នកដំណើរមកពីចក្រភពអង់គ្លេស ហើយនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ក៏បានអំពាវនាវឲ្យពលរដ្ឋស្ងប់ស្ងាត់នៅថ្ងៃឆ្លងឆ្នាំដើម្បីការពារកុំឲ្យវីរុសនេះបន្តកើតមាន ។

ចំណែករដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា ជំងឺកូវីដក្លាយពូជប្រភេទថ្មីមិនអាចគ្រប់គ្រងបានទេ ។
កាលពីថ្ងៃចន្ទក្រសួងសុខាភិបាលប្រទេសអ៊ីតាលីបាននិយាយថា គូស្វាមីភរិយាមួយគូដែលបានចុះពីយន្តហោះនៅអាកាសយានដ្ឋាន Fiumicino ទីក្រុងរ៉ូមបានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ ។

ជាមួយគ្នានេះអ្នកនាំពាក្យរបស់លោក Boris Johnson បាននិយាយថា យ៉ាងហោចណាស់មានមួយករណីត្រូវបានគេរកឃើញនៅក្នុងទឹកដីនៃប្រទេសហ្គីប្រាលតាដែលជាដែនដីនៃចក្រភពអង់គ្លេស ។
រីឯអាជ្ញាធរអូស្រ្តាលីបាននិយាយថា អ្នកដំណើរ ២ នាក់ដែលបានចុះពីលើយន្តហោះនៅរដ្ឋ New South Wales បន្ទាប់ពីធ្វើដំណើរពីចក្រភពអង់គ្លេសត្រូវបានគេរកឃើញថាមានជំងឺកូវីដក្លាយពូជប្រភេទថ្មី ខណៈដែលភស្តុតាងនៃជំងឺក្លាយពូជថ្មីនេះក៏ត្រូវបានរកឃើញនៅក្នុងដាណឺម៉ាកផងដែរ ។
បន្ថែមពីនេះអង្គការសុខភាពពិភពលោក (WHO) ក៏បានគាំទ្រការហាមឃាត់រាល់ការធ្វើដំណើរទាំងអស់របស់ចក្រភពអង់គ្លេសដោយសារតែជំងឺកូវីដក្លាយពូជប្រភេទថ្មីនេះកំពុងត្រូវបានរកឃើញនៅផ្នែកខ្លះនៃប្រទេសនេះ ។

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Mirror
ចុចអាន ៖ ផ្ទុះការបាញ់ប្រហារនៅក្បែរទីក្រុង Chicago ស្លាប់ ៣ នាក់ របួស ៣ នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


