ព័ត៌មានជាតិ
ចុះត្រួតពិនិត្យទីតាំងក្លឹបកំសាន្ត ម៉ាស្ទ័រកុងទីន័រ ធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញ១១នាក់
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បាមន និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងក្លឹបកំសាន្តយីហោ ម៉ាស្ទ័រកុងទីន័រ ធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញចំនួន១១នាក់ ( ស្រី ៥នាក់ ) ។
ផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ ប្រាប់អោយដឹងថា កាលពីវេលាម៉ោង២២និង៤៥នាទី

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យប្រ ឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បាមន និង អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងក្លឹបកំសាន្តយីហោ ម៉ាស្ទ័រកុងទីន័រ ដែលមានម្ចាស់ឈ្មោះ ហាន លៀងហេង ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បាមន ដែលលួចបើកអាជីវ កម្ម រាំកំសាន្ត ផ្ទុយនិងបទបញ្ជារបស់រាជរដ្ឋាភិបាល ។

ការប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះ ពិនិត្យឃើញមានមនុស្សចូលរាំកំសាន្តចំនួន៤២នាក់ ( ស្រី ១៦នាក់ ) ក្នុងនោះកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញចំនួន១១នាក់ ( ស្រី ៥នាក់ ) ។ អ្នកដែលមានសារធាតុញៀនខាងលើ សមត្ថកិច្ចបានធ្វើការអប់រំណែនាំកិច្ចសន្យា និងបានប្រគល់ឲ្យឪពុកម្ដាយ ឬ អាណាព្យាបាល បញ្ជូនទៅមណ្ឌលអប់រំកែប្រែអ្នកញៀនគ្រឿងញៀន ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


