Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ឧបត្ថម្ភថវិកាជាង ៣២​លានដុល្លារដល់កម្មករនិយោជិត​ស្រ្តីពេលសម្រាលកូន

បានផុស

នៅ

អស់រយៈពេល ៤ឆ្នាំ ពោលគឺចាប់ពីខែ មករា ឆ្នាំ ២០១៨ ដល់ខែសីហា ឆ្នាំ ២០២២ រាជរដ្ឋាភិបាល បានឧបត្ថម្ភថវិកាបន្ថែមជូនកម្មករនិយោជិតជាស្រ្តី នៅពេលសម្រាលកូន ប្រមាណ ៣២,៣៨លានដុល្លារអាមេរិក ស្មើនឹង ៣២១ ៥៩៤ នាក់។ នេះបើតាមរបាយការណ៍របស់ស្ថាប័នគាំពារសង្គមកម្ពុជា នៅថ្ងៃទី ០៨ ខែ កញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងឧបត្ថម្ភថវិកាជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្រីក្រ និងគ្រួសារក្រីក្រប្រមាណ៧០ម៉ឺនគ្រួសារ។

ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុអាយុក្រោម២ឆ្នាំដែលមានជីវភាពក្រីក្រនេះ គឺផ្ដល់ថវិកាសរុបចំនួន៧៦ម៉ឺនរៀល កំឡុងពេលទទួលសេវាថែទាំផ្ទៃពោះ មុនសម្រាល ពេលសម្រាលកូន ក្រោយពេលសម្រាល និងកំឡុងពេលចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម