ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតបើកភ្នែកធំៗ ក្រោយឃើញអាផាតមិនប្រណីតរបស់ Rosé
ជីវិតក្រៅឆាករបស់តារាស្រី Rosé សមាជិកក្រុម BLACKPINK ពិតជាប្រណីតខ្លាំង មិនថាសម្លៀកបំពាក់ សម្ភារប្រើប្រាស់ រួមតាំងអាផាតមិនរបស់នាង តម្លៃដល់ទៅខ្ទង់លានដុល្លារ មហាជនឃើញហើយបើកធំៗ ស្ញប់ស្ញែងសឹងគ្រប់គ្នា។

ប៉ុន្មានឆ្នាំមកនេះ ក្រោយសាងមានភាពល្បីល្បាញតាមរយៈការខិតខំប្រឹងប្រែង និងការស្រឡាញ់គាំទ្រពីសំណាក់ហ្វេនៗ Rosé ទទួលបានភាពជោគជ័យយ៉ាងខ្លាំងទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ។ ជាពិសេសៗ ថ្មីៗនេះការបើកបង្ហាញអាផាតមិនរបស់នាងបានក្លាយជាប្រធានបទក្តៅពេញអ៊ីនធឺណិត ក្រោយពេលនាងបង្ហោះរូបនៅលើគណនី Instagram ផ្ទាល់ខ្លួន។


តាមរយៈរូបថតជាច្រើនសន្លឹក អ្នកនិយមលេងអ៊ីនធឺណិតប្រទះឃើញអាផាតមិនរបស់ Rosé ពិតជាប្រណីតមិនធម្មតា សូម្បីតែគ្រឿងសង្ហារិម ក៏ទំនងថ្លៃៗណាស់ដែរ។ ជាមួយគ្នានេះ ប្រភពពី Koreaboo បានទម្លាយថា តម្លៃរបស់អាផាតមិនមួយនេះថ្លៃប្រមាណជា ៦.៨លានដុល្លារឯណោះ ដែល Rosé បានទិញ ក្រោមឈ្មោះឪពុកម្តាយរបស់នាង។ ទោះយ៉ាងណា ផ្ទះមួយល្វែងនេះ Rosé មិនបានសូវស្នាក់នៅញឹកញាប់នោះទេ ប៉ុន្តែនាងចំណាយប្រាក់ថែទាំប្រហែល ៩០០ដុល្លារក្នុងមួយខែ៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ Rose សមាជិកក្រុម BLACKPINK នៅតែរក្សាតំណែងកំពូលលើតារាង Billboard
ចុចអាន៖ កាបូប ៦ម៉ូដែល លក់ដាច់អស់គ្មានសល់ ក្រោយ Lisa ថតបង្ហោះមិនប៉ុន្មានម៉ោង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ