Connect with us

ព័ត៌មានអន្ដរជាតិ

បាញ់គ្នា២ថ្ងៃ ស្លាប់កងទ័ពអាមេនី ជាង១០០នាក់ និងអាស៊ែបៃហ្សង់ ៥០នាក់

បានផុស

នៅ

នាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan បាននិយាយថា កងទ័ពអាមេនីចំនួន១០៥នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយ អាស៊ែបៃហ្សង់ ក្នុងរយៈពេលពីរថ្ងៃ។ នេះយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax កាលពីថ្ងៃពុធទី១៤ខែកញ្ញា។

នាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការផ្ទុះអាវុធចុងក្រោយនៅតំបន់ Caucasus ភាគខាងត្បូង។

នៅក្នុងសុន្ទរកថាទៅកាន់សភារបស់ប្រទេសអាមេនី លោក Pashinyan បាននិយាយថា អាស៊ែបៃហ្សង់ បានដាក់ការគ្រប់គ្រងលើផ្នែកខ្លះនៃទឹកដីអាមេនី ដែលជាហេតុនាំឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា។

កាលពីថ្ងៃអង្គារ អាមេនី បានរាយការណ៍ថា មានកងទ័ពបាត់បង់ជីវិតចំនួន៤៩នាក់ ខណៈអាស៊ែបៃហ្សង់ មានកងទ័ពស្លាប់ ៥០នាក់។

គួរបញ្ជាក់ថា ការ​ប្រយុទ្ធ​គ្នា​ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ គឺ​ជាអំពើហិង្សា​អាក្រក់​បំផុត​រវាង​អតីត​សាធារណរដ្ឋ​សូវៀតទាំង២ ​ចាប់​តាំង​ពី​ឆ្នាំ ២០២០ មក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TOI

ចុចអាន៖ ផ្ទុះការប៉ះទង្គិចគ្នាថ្មីទៀត រវាង អាស៊ែបៃហ្សង់ និង អាមេនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ ជួបជុំគ្នា ដើម្បី​ប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​”​ព្រែកជីក​ហ្វូណន​តេ​ជោ​”

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ អំពាវនាវឱ្យពលរដ្ឋទាញយកកម្មវិធីមួយនេះ ដែលអាចរាយការណ៍ពីករណីគ្រឿងញៀនដោយសម្ងាត់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយពីការសិក្សាជំនាញបច្ចេកទេសដល់​ពលការិនីទើបត្រឡប់ពីអារ៉ាប៊ីសាអូឌីត

កីឡា៧ ម៉ោង មុន

IOC ពិន័យអតីតសមាជិកអូឡាំពិកជាន់ខ្ពស់ Sheikh Ahmad រយៈពេល១៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សន្តិសុខសង្គម២ ថ្ងៃ មុន

ឆែកឆេររថយន្តមួយគ្រឿងរកឃើញអាវុធមួយចំនួន ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន

ព័ត៌មានជាតិ១ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ ចង់ប្រែក្លាយ ប.ស.ស ជាស្ថាប័នឈានមុខក្នុងការបម្រើសេវា​ជូនពលរដ្ឋនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម