សន្តិសុខសង្គម
ឡោមព័ទ្ធអគារមួយកន្លែងឃាត់ខ្លួនមនុស្សជាង១០០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននិងល្បែងស៊ីសង
កម្លាំងអាជ្ញាធរចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឡោមព័ទ្ធទីតាំងអគារដែលមានយីហោ ML ដែលសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន និងល្បែងស៊ីសង ត្រូវបានកម្លាំងនគរបាលជំនាញឃាត់ខ្លួនមនុស្សបានចំនួន ១៣៤នាក់ និងដកហូតវត្ថុតាងមួយចំនួនធំរួមទាំងមានកាំភ្លើងខ្លី០២ដើមផងដែរ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នៅចំណុចអគារដែលមានយីហោ ML ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ មូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញឲ្យដឹងថា មុនឈានដល់ការឡោមព័ទ្ធនិងបង្ក្រាបទីតាំងអគារដែលមានយីហោ MLនេះដោយមានសេចក្ដីរាយការណ៍ និងផ្ដល់ព័ត៌មានយ៉ាងជាក់លាក់ថាទីតាំងនេះមានបង្កប់ល្បែងស៊ីសង និងគ្រឿងញៀន ដោយមានមនុស្សទាំងជនបរទេស ទាំងជនជាតិខ្មែរ ពពាក់ពពួន គ្នាចូលលេងយ៉ាងច្រើន។

ក្រោយទទួលបានព័ត៌មានកម្លាំងអាជ្ញាធរជំនាញបានធ្វើការស្រាវជ្រៅ និងស៊ើបអង្កេតរហូតឈានដល់ការចុះឡោមព័ទ្ធ បង្ក្រាបជាក់ស្ដែងដោយឃាត់ខ្លួនមនុស្សបានចំនួន១៣៤នាក់ ក្នុងនោះស្រី ៥៨ នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ ព្រមទាំងកាំភ្លើងខ្លីចំនួនពីរដើមផងដែរ។

ក្នុងនោះមន្ត្រីអាជ្ញាធរបានបញ្ជាក់ប្រាប់ផងដែរថា ទីតាំងដែលមានយីហោរ ml នេះកន្លងមកកម្លាំងអាវុធហត្ថរាជធានីភ្នំពេញក៏ធ្លាប់បានចុះបង្ក្រាបម្ដងរួចមកហើយ ពាក់ព័ន្ធនឹងករណីដូចគ្នាផងដែរ។

ក្រោយប្រតិបត្តិការកម្លាំងអាជ្ញាធរបាននាំខ្លួនមនុស្សប្រុសស្រីចំនួន១៣៤នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបំពេញឯកសារដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន