ព័ត៌មានអន្ដរជាតិ
សកម្មជនសិទ្ធិមនុស្ស អ៊ុយក្រែន រុស្ស៊ី និងបេឡារុស្ស ឈ្នះពានរង្វាន់ណូបែលសន្តិភាព
សកម្មជនសិទ្ធិមនុស្សបេឡារុស្សលោក Ales Byalyatski ដែលកំពុងជាប់ពន្ធនាគារ រួមទាំងអង្គការសិទ្ធិមនុស្សរុស្ស៊ី Memorial និងអង្គការសិទ្ធិមនុស្សអ៊ុយក្រែន Center for Civil Liberties បានឈ្នះរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២២ ស្របពេលប្រទេសទាំង៣ កំពុងប្រឈមនឹងសង្រ្គាមយោធា។

ប្រធានគណៈកម្មាធិការណូបែលន័រវេស លោកស្រី Berit Reiss-Andersen បាននិយាយថា គណៈកម្មាធិការណូបែលន័រវេស មានបំណងចង់ផ្តល់ពានរង្វាន់កិត្តិយសដល់ម្ចាស់ជើងឯកឆ្នើមចំនួន ៣ ទៅលើសកម្មភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការរួមរស់ដោយសន្តិភាពជូនដល់ បេឡារុស្ស រុស្ស៊ី និងអ៊ុយក្រែន ខណៈលោកស្រីបានអំពាវនាវឱ្យបេឡារុស្សដោះលែងលោក Ales Byalyatski ចេញពីពន្ធនាគារ។

រង្វាន់ណូបែលសន្តិភាពដែលមានតម្លៃប្រមាណ ៩០ម៉ឺនដុល្លារ កំពុងត្រៀមផ្ដល់ជូនអ្នកឈ្នះរង្វាន់សន្តិភាពតំណាងឱ្យសង្គមស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារុស្ស ដែលពួកគេបានធ្វើការលើកកម្ពស់សិទ្ធិក្នុងការរិះគន់អំណាច និងការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ព្រះមហាក្សត្រ ថៃ យាងជួបគ្រួសារជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍សម្លាប់កុមារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


