កីឡា
បុគ្គលល្បីៗអបអរគ្រាប់បាល់ក្លឹបទី៧០០របស់ Ronaldo យប់មិញ
កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo ស៊ុតបានសម្រេច១គ្រាប់កាលពីយប់មិញនេះក្នុងការរួមចំណែកជួយឲ្យក្លឹប Manchester United យកឈ្នះម្ចាស់ផ្ទះ Everton ដោយលទ្ធផល ១-២ ក្នុងការប្រកួតសប្តាហ៍ទី៩នៃលីគកំពូលអង់គ្លេស។

ការប្រកួតប្រព្រឹត្តទៅបានតែ៥នាទីប៉ុណ្ណោះក្រុមម្ចាស់ផ្ទះរបស់លោក Frank Lampard ស៊ុតបានសម្រេចនាំមុខ ១-០ ដោយកីឡាករ Iwobi ប៉ុន្តែចូលដល់នាទីទី១៥ សមាជិកថ្មីទើបទិញពី Ajax កីឡាករប្រេស៊ីល Antony ស៊ុតឲ្យក្រុមភ្ញៀវតាមស្មើ ១-១ មុនពេល Cristiano Ronaldo ដែលទើបប្តូរចូលជំនួស Martial ស៊ុតគ្រាប់បាល់ជ័យជម្នះនៅនាទីទី៤៤ បន្ទាប់ពីមិត្តរួមអាជីពតាំងពីនៅ Real Madrid កីឡាករ Casemiro បញ្ជូនបាល់ឲ្យ។

១គ្រាប់យប់មិញនេះ រូបគេបានក្លាយជាកីឡាករតែម្នាក់គត់ដែលរកបាន៧០០គ្រាប់នៅក្លឹបក្នុងអាជីពរបស់ខ្លួន។ បន្ទាប់ពីរកគ្រាប់បាល់បាន មានកីឡាករ និងបុគ្គលល្បីៗ ក៏ដូចជាស្ថាប័នអន្តរជាតិជាច្រើនបានអបអរគ្រាប់បាល់របស់ Ronaldo។
ក្នុងចំណោមនោះមានដូចជា អតីតកំពូលកីឡាករបាល់ទាត់ Rio Ferdinand, កំពូលអ្នករត់ប្រណាំង Usain Bolt, កីឡាករគ្រឃីកឥណ្ឌា Yuvraj Singh, អតតកីឡាករបាល់ទាត់ និងអ្នកវិភាគបាល់ទាត់អង់គ្លេស Alan Shearer, កីឡាករបាល់ទាត់ Demba Ba, Gary Lineker, George Addo Jnr, តារាសម្តែង Macaroni, អ្នកកាសែត Piers Morgan, និងតារាស្រីឥណ្ឌាPooja ជាដើម។
ជាមួយគ្នានេះ ក៏មានស្ថាប័នព័ត៌មាន និងឯកជនជាច្រើនបានអបអរគ្រាប់នៅក្លឹប៧០០គ្រាប់របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់។
គ្រាប់បាល់នៅក្លឹបទាំង៧០០គ្រាប់ គឺរូបគេរកបានឲ្យក្លឹប Manchester United ចំនួន ១៤៤គ្រាប់, នៅ Real Madrid ចំនួន៤៥០គ្រាប់, នៅ Juventus ចំនួន១០១គ្រាប់ និងនៅ Sporting Lisbon ចំនួន៥គ្រាប់។

យប់មិញនេះជាស្នាមញញឹមថ្មីពិសេសមួយសម្រាប់ Ronaldo បន្ទាប់ពីមហាសយបានកើតមានឡើងនៅពេលរូបគេមានឱកាសល្អជាច្រើនលើក ប៉ុន្តែស៊ុតយ៉ាងណាក៏មិនចូលទីរបស់ក្លឹប Omonia Nicosia កាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅនេះដែល Man United យកឈ្នះដោយលទ្ធផល ២-៣ ក្នុងពាន Europa League៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


