ព័ត៌មានជាតិ
ព្រះរូប ព្រះឥន្ទកោសីយ៍ ត្រូវបានប្រារព្ធពិធីអភិសេក ដើម្បីយកទៅតម្កល់ទុកក្នុងប្រាសាទដើមវិញ
ព្រះរូប ព្រះឥន្ទកោសីយ៍ ត្រូវបានប្រារព្ធពិធីអភិសេក ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយកសាងតាមលំនាំដើម និងបានយកទៅតម្កល់ទុកក្នុងប្រាសាទដើមវិញ ដើម្បីទុកជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ដល់កូនខ្មែរជំនាន់ក្រោយ បន្ទាប់ពីបាត់បង់ក្នុងអំឡុងប្រទេសជាតិមានសង្គ្រាម។

ពិធីអភិសេក តាមទំនៀមទំលាប់នៃព្រះពុទ្ធសាសនា នោះប្រារព្ធឡើងនារសៀលថ្ងៃអង្គារ៍ ទី ១១ ខែតុលា ឆ្នាំ ២០២២ ស្ថិតក្នុងបរិវេណវត្តឥន្ទកោសីយ៍ ដែលជាវត្តបុរាណមួយស្ថិត នៅក្នុងទឹកដី នៃខេត្តសៀមរាបអង្គរ។
លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកនាំពាក្យ បានឲ្យដឹងថា ព្រះរូប ព្រះឥន្ទកោសីយ៍ ស្ថិតក្នុងបរិវេណវត្តឥន្ទកោសីយ៍ ដែលជាវត្តបុរាណមួយស្ថិតនៅក្នុងទឹកដី នៃខេត្តសៀមរាបអង្គរនោះ បើតាមការបញ្ជាក់ពីពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាព្រះសង្ឃ ដែលគង់នៅវត្តនេះ បានឲ្យដឹងថា ព្រះបដិរូបដើម ត្រូវបានជនទុច្ចរិតបានលួចយកទៅបាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ (មិនដឹងប្រាកដពីពេលណានោះទេ គ្រាន់ដឹងថាបាត់ក្នុងអំឡុងប្រទេសជាតិមានសង្គ្រាម )។

លោកបន្តថា ព្រះរូបនេះ ត្រូវបានកសាងឡើងវិញ ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងបានសហការការសិក្សាពីក្រុមអ្នកជំនាញ និងអាជ្ញាធរជាតិអប្សារា រហូតបានបានឯកភាពគ្នា កសាងព្រះរូបតាមលំនាំដើម និងបានយកមកតម្កល់ទុកក្នុងប្រាសាទដើមវិញ ដើម្បីទុកជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ដល់កូនខ្មែរជំនាន់ក្រោយ និងរួមចំណែកក្នុងការលើកស្ទួយដល់វិស័យវប្បធម៌ វិស័យទេសចរណ៍ដល់ខេត្តសៀមរាប ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

សូមជម្រាបថា ពិធីអភិសេកនោះ មានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មន្ត្រីរាជការជុំវិញខេត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងនិមន្តព្រះសង្ឃសនមសិកា ព្រះរតនត្រយ័ ចំរើនព្រះបរិត និងសម្តែងធម៌ទេសនាដោយ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចសង្ឃនាយករងទី ២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ថេរៈសភា នៃព្រះពុទ្ធសាសនា៕
អត្ថបទ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


