ព័ត៌មានជាតិ
ផ្អាកដឹកជញ្ជូនពលករ ទោះមានដល់រាប់ម៉ឺននាក់ ត្រូវពង្រឹងសមត្ថភាពគ្រប់គ្រង ចត្តាឡីស័កតាមព្រំដែន
ថ្លែងក្នុងសារបន្ទាន់មួយនៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យផ្អាកការដឹកជញ្ជូនពលករចល័តក្នុងផ្ទៃប្រទេស ដោយត្រូវពង្រឹងសមត្ថភាពកន្លែងធ្វើចត្តាឡីស័កខេត្តតាមព្រំដែន ទោះបីអាចមានចំនួនរាប់ម៉ឺននាក់ក៏ដោយ ដើម្បីបង្ការការពង្រាយជំងឺដែលពិបាកគ្រប់គ្រង។
សម្តេចតេជោក៏ចេញការណែនាំឲ្យអាជ្ញាធរតាមព្រំដែន ត្រូវគ្រប់គ្រងលំហូរពលករឲ្យបានហ្មត់ចត់បំផុត ដាច់ខាតមិនឲ្យមានការលួចឆ្លងចូលក្នុងប្រទេសដោយគ្មានការត្រួតពិនិត្យ ធ្វើសំណាក និងធ្វើចត្តាឡីស័កនោះទេ។

សម្តេចតេជោឲ្យក្រសួងសុខាភិបាលត្រូវបន្ថែមក្រុមគ្រូពេទ្យបើសិនមានការចាំបាច់។ ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដោយត្រូវបន្ថែមសម្ភារៈនិងថវិកា ត្រូវបង្កើនល្បឿនក្នុងការធ្វើតេស្តនិងការដឹកជញ្ជូនសំណាកមកវិទ្យាស្ថានប៉ាស្ទ័រ។ ជាមួយគ្នានេះ សម្តេចតេជោក៏ឲ្យអាជ្ញាធរនៅតាមបណ្តាខេត្តនៅខាងក្រោម ត្រូវត្រួតពិនិត្យតាមមូលដ្ឋានរបស់ខ្លួន បើសិនមានបងប្អូនពលករដែលមកពីថៃត្រូវគ្រប់គ្រងឲ្យបានហ្មត់ចត់ ចៀសវាងការពង្រាយជំងឺឆ្លងទៅកាន់ក្រុមគ្រួសារ និងសហគមន៍។
សម្តេចតេជោក៏សំណូមពរយ៉ាងទទូចដល់ពលករ ដែលធ្វើការនៅប្រទេសថៃត្រូវបន្តស្នាក់នៅ សុំកុំចល័តក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រសើរជាងនាំជំងឺចូលក្នុងប្រទេស និងការពារការបាត់បង់ការងារជាយថាហេតុ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដោយយោងតាមការជូនព័ត៌មានពីវិទ្យាស្ថានប៉ាស្ទ័រគិតត្រឹមម៉ោង ០៥ ល្ងាចថ្ងៃនេះ រកឃើញអ្នកឆ្លង ០៦ នាក់។ នៅមានអ្នកសង្ស័យជាច្រើនទៀត ដែលចំនួនអ្នកឆ្លងអាចកើនលើស ១០ នាក់៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


