Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីជាបន្តបន្ទាប់កំពុងវាយប្រហារលើភ្នំភ្លើង កោះហាវ៉ៃ

បានផុស

នៅ

ការរញ្ជួយដីកម្រិត ៥.០ រ៉ិចទ័រគឺជាការរញ្ជួយដ៏ខ្លាំងបំផុតមួយដែលបានវាយប្រហារលើភ្នំភ្លើង Mauna Loa នៃកោះហាវ៉ៃរបស់សហរដ្ឋអាមេរិក ខណៈអ្នកវិទ្យាសាស្ត្រភ័យខ្លាចថា ភ្នំភ្លើងសកម្មដ៏ធំបំផុតនៅលើភពផែនដីមួយនេះកំពុងស្ថិតក្នុងស្ថានភាពរំញ័រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការឃ្លាំមើលភ្នំភ្លើងកោះហាវ៉ៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) ថា ការរញ្ជួយដីជាបន្តបន្ទាប់កាលពីថ្ងៃសុក្របានចាប់ផ្តើមជាមួយនឹងការរញ្ជួយដីកម្រិត ៤.៦ រ៉ិចទ័រ ខណៈ ២៤ វិនាទី ក្រោយមកក៏ផ្ទុះការរញ្ជួយដីកម្រិត ៥.០ រ៉ិចទ័រតែម្ដង ។

ក្រុមសង្កេតការណ៍បាននិយាយថា “ការរញ្ជួយដីដ៏ធំចំនួន ២ នេះ ត្រូវបានរាយការណ៍ដោយមនុស្សរាប់រយនាក់មកពីកោះហាវ៉ៃ ហើយការរញ្ជួយនេះក៏អាចមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើឲ្យខូចខាតសម្ភារក្នុងតំបន់ផងដែរ ជាពិសេសអគារចាស់ៗ ។

ជាចុងក្រោយក្រុមសង្កេតការណ៍បាននិយាយថា ការរញ្ជួយដីនេះបានកើតមាន មុនការផ្ទុះភ្នំភ្លើង Mauna Loa ក្នុងពេលណាមួយនាពេលខាងមុខ ខណៈទំហំ ឬកម្រិតអាចនឹងស្រដៀងគ្នាទៅនឹងការផ្ទុះកាលពីសប្ដាហ៍មុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ឥណ្ឌូណេស៊ី កំណត់បានដើមចមករណីរត់ជាន់គ្នាក្នុងកីឡដ្ឋានបាល់ទាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម