ព័ត៌មានជាតិ
គម្រោងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិ តេជោ សម្រេចបាន ៤០% ចំណាយទឹកប្រាក់សរុប ៥២៤លានដុល្លារអាមេរិក
គម្រោងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៤០% ដែលបានចំណាយទឹកប្រាក់សរុប ៥២៤ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។

កាលពីថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ នៅអគារ Elysee នៅទីក្រុងកោះពេជ្រ បានរៀបចំពិធីចុះហត្ថលេខាធ្វើឡើងរវាងក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC), Cambodia Airport Investment Co., Ltd. (CAIC) និង ធនាគារ ៥ ធំៗ នៅកម្ពុជា រួមមាន ធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) and Union Commercial Bank (UCB ជាបុត្រសម្ព័ន្ឋ នៃធនាគារ Taiwan E. Sun Commercial Bank) សម្រាប់ការវិនិយោគ សញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ។

ធនាគារទាំង ៥ បានធ្វើការវិនិយោគនូវទឹកប្រាក់សរុបចំនួន ២៣ លានដុល្លារអាមេរិក។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ ចំពោះអត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

ក្រុមហ៊ុន OCIC គឺជាសម្ព័ន្ឋក្រុមហ៊ុនវិនិយោគដ៏ធំ និងមានឥទ្ធិពលមួយ ហើយក៏ជាសម្ព័ន្ឋក្រុមហ៊ុនក្នុងស្រុកដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ សំណង់ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងរោងចក្រផលិតកម្មកញ្ចក់ជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។

រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។ ធនាគារ តៃវ៉ាន់ទាំង ៥ រួមមាន ធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) and Union Commercial Bank (UCB) បានធ្វើការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានារបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ នូវទឹកប្រាក់សរុបចំនួន ២៣ លានដុល្លារអាមេរិក។ ការវិនិយោគនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់ធនាគារតៃវ៉ាន់ ក្នុងការធ្វើមូលដ្ឋានីយកម្ម និងប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាការបង្ហាញពីការឆ្លើយតបយ៉ាងសកម្ម ក៏ដូចជាការគាំទ្រយ៉ាងមុតមាំ ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាល។

ប្រជាជនក្នុងស្រុក ក៏ដូចជា វិនិយោគិនតៃវ៉ាន់ បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជាប្រកបដោយនិរន្តរភាព ដែលជាព្រឹតិ្តការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្នុងរយះពេល ២៤ឆ្នាំ នៃការអភិវឌ្ឍ វិស័យធនាគារតៃវ៉ាន់នៅ កម្ពុជា ។ ធនាគារតៃវ៉ាន់ទី ១ គឺធនាគារ First Commercial Bank បានចូលមកក្នុងប្រទេសកម្ពុជា នាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ១៩៩៨ ហើយបានក្លាយជាធនាគារតៃវ៉ាន់តែមួយគត់នាពេលនោះ ៕
អត្ថបទ៖ រ៉ាវុទ្ធ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


