ជីវិតកម្សាន្ដ
នាយ ពែកមី អំពាវនាវប្រុងប្រយ័ត្នគ្រុនឈាម ខណៈខ្លួនកំពុងកើតជំងឺនេះ
តារាកំប្លែង ពែកមី ពេលនេះត្រូវបានអ្នកគាំទ្រដឹងថា នាយកំពុងតែព្យាបាលជំងឺគ្រុនឈាម បន្ទាប់ពីមូសខ្លាខាំ ជាប្រភេទសត្វចម្លងជំងឺដ៏គ្រោះថ្នាក់។

កំឡុងពេលនេះ នាយ ពែកមី ក៏បានអំពាវនាវឲ្យមហាជនប្រុងប្រយ័ត្នខ្ពស់ពីការកើតជំងឺគ្រុនឈាមផងដែរ។

បើតាមការបញ្ជាក់ពី នាយ ពែកមី បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនកើតជំងឺគ្រុនឈាមនេះមានរយៈពេលប្រមាណ ៥ ថ្ងៃហើយ។ នាយ លើកឡើងថា ជំងឺគ្រុនឈាម អាចបណ្ដាលឲ្យយើងស្លាប់បាន។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្នជាមួយនឹងជំងឺគ្រុនឈាមទាំងអស់គ្នា វាឆ្លងតាមរយៈមូសខ្លាខាំខ្ញុំ ប្រហែល ៧ ថ្ងៃទៀត ទើបបានធូរ អាការរងាញាក់ខ្លាំង អស់កម្លាំង ឈឺស្រៀវពេញខ្លួន ឈឺក្បាលក្តៅមុខ ក្តៅមាត់ អគុណលោកតា វ៉ិចទ័រ បានមកសួរសុខទុក្ខ។ តាមរយៈនេះក៏មានអ្នកគាំទ្រជាច្រើនបានជូនពរ នាយ ឲ្យឆាប់ជាសះស្បើយពីជំងឺនេះ។

ដោយឡែកក្នុងនោះក៏មានអ្នកខ្លះទៀតឆ្ងល់រឿងលោកផ្សាយឲ្យផលិតផលថ្នាំមូស បែរជាកើតជំងឺនេះទៅវិញ ទើបលោកឆ្លើយតបវិញភ្លាមថា «មានបងប្អូនខ្លះខមមិនឌឺដងថា លក់ឃូស៊ីរាល់ថ្ងៃហេតុអ្វីឈឺគ្រុនឈាម? បងប្អូនខ្លះថា ផ្សាយឲ្យថ្នាំមូស ហេតុអ្វីបានឈឺគ្រុនឈាម?។

នាយបន្ថែមថា បងប្អូន ជំងឺគ្រុនឈាម កើតឡើងពីមូសខ្លាខាំ។ មូសខ្លា មាននៅគ្រប់ទីកន្លែង កន្លែងងងឹត ព្រៃស៊ុបទ្រុប ខ្ញុំដើរថតគ្រប់ទីកន្លែង មិនដឹងថាខាំនៅពេលណា កន្លែងណាទេ ហើយខ្ញុំក៏មិនអាចយកថ្នាំមូសទៅតាមខ្លួនដែរ ព្រោះការងារច្រើន មិនបានទៅគិតដល់ចំណុចនឹងទេ ហើយរឿងលក់ឃូស៊ី វាពាក់ព័ន្ធអ្វីនឹងគ្រុនឈាម គ្រុនឈាមសុខភាពល្អយ៉ាងណាក៏កើតដែរ ជាពិសេសក្មេងៗតែក៏អរគុណដល់បងប្អូនដែលយល់ ហើយជូនពរ ខ្ញុំសូមអរគុណ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


