ព័ត៌មានជាតិ
រដ្ឋបាលរាជធានី សំណូមពរពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ប្រមាណ ១៥០ ម៉ែត្រ ជុំវិញលំនៅឋាន
រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរឱ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ប្រមាណ ១៥០ ម៉ែត្រ ជុំវិញលំនៅឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។



លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ មានការលើកឡើងអំពីបញ្ហាកំណើនមូសក្នុងសហគមន៍។ ក្នុងនាម រដ្ឋបាលរាជធានី លោកស្រី សូមជម្រាបជូនសាធារណជនជ្រាបថា ទោះបីជាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋជ្រាប ប៉ុន្តែ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ-សង្កាត់ និងមន្ទីរជំនាញ មិនដែលធ្វេសប្រហែសលើបញ្ហាការពារសុខុមាលភាពពលរដ្ឋក្នុងមូលដ្ឋាននោះទេ។



លោកស្រី ដោ សម្ផស្ស បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានផ្សព្វផ្សាយទូលំទូលាយ ប៉ុន្តែក្រុមការងាររបស់រដ្ឋបាលខណ្ឌ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកចុះធ្វើសកម្មភាពបាញ់ថ្នាំមូសជាប់ជាប្រចាំនៅតាមភូមិ សហគមន៍ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងតំបន់នានា ជារៀងរាល់ល្ងាច។ ក្រុមការងារ នឹងបន្តចុះបាញ់ថ្នាំមូសនៅតាមមូលដ្ឋានជាបន្តបន្ទាប់ទូទាំងរាជធានីភ្នំពេញទាំងមូល។ សុខុមាលភាពរបស់ប្រជាជន ការងារសណ្ដាប់ធ្នាប់ ការងារបង្ក្រាបបទល្មើសផ្សេងៗ ការងារការពារសន្តិសុខសាធារណៈ និងកិច្ចការស្នូលជាច្រើនទៀតផ្សេងៗ គឺជាភារកិច្ចប្រចាំថ្ងៃរបស់អាជ្ញាធរមូលដ្ឋានដោយមិនគិតថ្ងៃយប់ឡើយ។


លោកស្រី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមលុបបំបាត់ជម្រកមូសខ្លា ប្រមាណ ១៥០ ម៉ែត្រ ជុំវិញលំនៅឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ «គ្មានជម្រកមូសខ្លា គ្មានការចម្លងជំងឺគ្រុនឈាម។ កូនចៅយើង នឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍»៕
អត្ថបទ ៖ ស្រីរ័ត្ន






-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


