ព័ត៌មានអន្ដរជាតិ
លោកស្រី Liz Truss កាន់តែក្រពុលមុខ ក្រោយរដ្ឋមន្ត្រីមួយរូបទៀត លាលែងពីតំណែង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចក្រភពអង់គ្លេស លោកស្រី Suella Braverman បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃពុធទី១៩ខែតុលា បន្ទាប់ពីភាពចម្រូងចម្រាសបានកើតឡើង ជុំវិញការផ្ញើឯកសារផ្លូវការចេញពីអ៊ីមែលផ្ទាល់ខ្លួនរបស់លោកស្រី ដែលជាការរំលោភបច្ចេកទេស លើច្បាប់របស់រដ្ឋាភិបាល។

លោកស្រីបាននិយាយនៅក្នុងលិខិតមួយ ផ្ញើទៅលោកស្រីនាយករដ្ឋមន្ត្រី Liz Truss ដែលបង្ហោះលើ Twitter ថា “ខ្ញុំបានធ្វើខុស ខ្ញុំទទួលខុសត្រូវ ខ្ញុំសូមលាលែងពីតំណែង”។
ក្រោយពេលលោកស្រី Braverman លាលែងពីតំណែង, លោក Grant Shapps អតីតរដ្ឋមន្ត្រីដឹកជញ្ជូន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មី។

លោកស្រី Braverman គឺជារដ្ឋមន្ត្រីជាន់ខ្ពស់ទីពីរ ដែលបានចាកចេញពីគណៈរដ្ឋមន្ត្រីរបស់ លោកស្រី Truss ក្នុងរយៈពេលមួយសប្តាហ៍ ហើយត្រូវបានគេមើលឃើញថាជាសញ្ញាមួយផ្សេងទៀតដែលថា នាយករដ្ឋមន្ត្រីកំពុងតស៊ូដើម្បីបន្តកាន់អំណាច បន្ទាប់ពីទទួលបានតំណែងនេះ ត្រឹមតែប្រាំមួយសប្តាហ៍ប៉ុណ្ណោះ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Kwasi Kwarteng បានលាលែងពីតំណែង បន្ទាប់ពីមានការខឹងសម្បាចំពោះសំណើកាត់បន្ថយពន្ធ ដែលនាំឲ្យតម្លៃប្រាក់ផោនធ្លាក់ចុះ និងជំរុញឲ្យអតិផរណាកើនឡើងដល់កម្រិតខ្ពស់រយៈពេល ៤០ឆ្នាំ។ លោកត្រូវបានជំនួសដោយលោក Jeremy Hunt៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
ចុចអាន៖ សមាជិកបក្សកាន់អំណាចអង់គ្លេស អំពាវនាវឲ្យលោកស្រី Liz Truss ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


