សុខភាព
អ្វីជាការដាក់រ៉ឺស័របើកបំពង់អាហារ?(Endoscopic esophageal stenting)
បំពង់អាហារគឺជាសរីរៈ មួយ ដែលតភ្ជាប់ពីមាត់ទៅក្រពះ ហើយមានតួនាទីជាផ្លូវឱ្យចំណីអាហារចូលទៅក្នុងក្រពះ។ នៅក្នុងករណីជំងឺមួយចំនួនដូចជាមហារីកបំពង់អាហារ ដុំសាច់កៀបសង្កត់ទៅលើបំពង់អាហារ ឬក៏ដុំសាច់ស៊ីធ្លុះបំពង់អាហារ ធ្វើឱ្យអ្នកជំងឺមានវិបត្តិក្នុងការលេបចំណីអាហារ ស្ថិតក្នុងស្ថានភាពបែបនេះ ការព្យាបាលដោយដាក់រ៉ឺស័រក្នុងបំពង់អាហារ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ដែលអនុញ្ញាតអោយអ្នកជំងឺអាចទទួលទានអាហារឡើងវិញ ក្នុងន័យរក្សារបាននូវស្ថានភាពអាហារូបត្ថម្ភ ក៍ដូចជាលើកស្ទួយសភាពទូរទៅរបស់គាត់ ដើម្បីរង់ចាំការព្យាបាលបន្តរបន្ទាប់។

រ៉ឺស័របើកបំពង់អាហារ គឺជាបំពង់សំណាញ់ដែកមួយ ដែលមានភាពទន់អាចបត់បែនទៅតាមទំរង់របស់បំពង់អាហារ។ នាពេលដំបូងបន្ទាប់ពីបានដាក់ វាអាចបន្តធ្វើការបើកដោយខ្លួនឯងបន្តិចម្តងៗ (self-expandable) រហូតបានទំហំសមស្របទៅតាមខ្នាតរបស់រ៉ឺស័រ ដើម្បីសម្រួលផ្លូវចូលរបស់ចំណីអាហារទៅក្នុងក្រពះ។
គុណប្រយោជន៍វិធីសាស្ត្រនេះ ជាអន្តរាគមន៍បែបវេជ្ជសាស្ត្រមួយ ដែលផ្តល់ជូនអ្នកជំងឺ ខណៈពេលដែលការវះកាត់មិនអាចប្រព្រឹត្តទៅបាន ឬមានការប៉ះពាល់ខ្លាំងដល់អ្នកជំងឺ។

ការដាក់រ៉ឺស័របើកបំពង់អាហារនេះ ធ្វើឡើងតាមរយៈឧបករណ៍ឆ្លុះក្រពះ (Endoscopic procedure) និងត្រូវការសម្រាកពេទ្យរយៈពេលខ្លី។ បច្ចេកទេសវិធីវជ្ជសាស្ត្រមួយនេះ មានប្រសិទ្ធភាពខ្ពស់ និងមានផល់ប៉ះពាល់តិចតួចបំផុត។
«ដូច្នេះរាល់ករណីសង្ស័យ ឬក៏មានដុំសាច់នៅក្នុងបំពង់អាហារ សូមលោក-លោកស្រីអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវ និងកំនត់ដំនាក់កាលនៃដុំសាច់ មុននិងឈានទៅដល់ការកំណត់វិធីសាស្ត្រព្យាបាលដែលសមស្រប និងមានប្រសិទ្ធិភាពខ្ពស់បំផុត»៕
អត្ថបទ ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


