ព័ត៌មានជាតិ
ក្រោយហេតុការណ៍លិចទូកចម្លង ក្រសួងសាធារណការពន្លឿនបង្កើតច្បាប់ដឹកជញ្ជូនតាមផ្លូវទឹកឲ្យបានឆាប់
ក្រសួងសាធារណការនិងដឹកជញ្ជូន តាមរយៈអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកកំពុងជំរុញរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកនិងកំពង់ផែឲ្យបានឆាប់ ដើម្បីគ្រប់គ្រងការធ្វើដំណើរតាមផ្លូវទឹកឲ្យមានសុវត្ថិភាព។
ឆ្លើយតបសំនួររបស់ក្រុមព័ត៌មានកម្ពុជាថ្មី ក្នុងសន្និសីទកាលពីម្សិលមិញនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកដចម្លងថ្មីៗនេះ ជំរុញឲ្យក្រសួងត្រូវតែពន្លឿនបង្កើតច្បាប់ដឹកជញ្ជូនតាមផ្លូវទឹកនិងច្បាប់កំពង់ផែឲ្យបានឆាប់បំផុត។

លោកទទួលស្គាល់នៅចន្លោះប្រហោងដែលក្រសួងមិនបានចុះទៅត្រួតពិនិត្យឲ្យបានដិតដល់។ ណាមួយដោយសារមិនទាន់មានច្បាប់ដើម្បីអនុវត្ត។
“តើទូកដសព្វថ្ងៃដែលបើកសេវាចម្លងអ្នកដំណើរ មានអាវពោងសុវត្ថិភាពគ្រប់គ្រាន់អត់? បើលិចទៅមានអាវពោងការពារអ្នកដំណើរអត់? ចឹងទេយើងត្រូវមានច្បាប់គ្រប់គ្រង”។
ឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាលកន្លងទៅថ្មីៗនេះ បានបណ្ដាលឱ្យសិស្សសាលាស្លាប់ចំនួន ១១ នាក់ និង ៤ នាក់ទៀតរួចផុតជីវិត។
លោក ស៊ុន ចាន់ថុល បង្ហាញការសោកស្តាយ និងចូលរួមមរណទុក្ខចំពោះជនរងគ្រោះ។ យ៉ាងណាលោករំពឹងថា នៅពេលច្បាប់នេះដាក់ឲ្យអនុវត្តស្របតាមស្ដង់ដារបច្ចេកទេស នឹងទប់ស្កាត់មិនឲ្យមានហេតុការណ៍អាក្រក់នេះកើតឡើងជាថ្មី៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


