ព័ត៌មានជាតិ
អាជ្ញាធរក្រុងបាវិត ជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣ខ្សែ សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ
(ខេត្តស្វាយរៀង)៖ ផ្លូវលំ៣ខ្សែប្រវែង៣.៤៥០ម៉ែត្រក្នុងសង្កាត់បាវិត ត្រូវបានជួសជុលនិងពង្រីកក្រាលថ្មមិចឡើងវិញ តបតាមការស្នើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ការធ្វើដំណើរដោយសុវត្ថិភាព។

លោក សាញ់ សាខុន ចៅសង្កាត់ក្រុងបាវិត បានឱ្យដឹងនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ដោយមានការយកចិត្តទុកដាក់ ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ស្នើសុំជួសជុលនិងពង្រីកក្រាលថ្មមិចឡើងវិញ ដើម្បីងាយស្រួលធ្វើដំណើរ អាជ្ញាធរ បានជួសជុលផ្លូវលំចំនួន ៣ខ្សែប្រវែង៣.៤៥០ម៉ែត្រទទឹង៧ម៉ែត្រ ឆ្លងកាត់ចំនួន២ភូមិ គឺភូមិតាពៅ១ខ្សែ និងភូមិបាវិតកណ្តាល ចំនួន២ខ្សែ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកចៅសង្កាត់បាវិតបានឲ្យដឹងទៀតថា ចំពោះថវិកាក្នុងការជួសជុលនេះ បានមកពីសប្បុរសជននានា ដោយមានការអំពាវនាវពីសំណាក់លោកអភិបាលក្រុង នាពេលកន្លងមក ដោយសារផ្លូវទាំង៣ខ្សែនេះមានសភាពតូចចង្អៀត និងខូចខាតច្រើនហើយ នៅរដូវវស្សា ស្ថានភាពផ្លូវ គឺមានទឹកដក់ និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះ ជាពិសេសគឺនៅពេលបងប្អូនប្រជាពលរដ្ឋដឹកកសិផលមកកាន់ទីផ្សារតែងតែជួបការលំបាកក្នុងការធ្វើដំណើរ។

លោកចៅសង្កាត់ បានបន្តថា សម្រាប់ការពង្រីក និងការជួសជុលស្ថាបនាផ្លូវនាពេលនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាផ្លូវទាំង៣ខ្សែនេះឡើងវិញផងដែរ ជាពិសេសគឺផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ។
លើសពីនេះទៀត លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយ ត្រូវគិតថា ផ្លូវជាសម្បត្តិរួម ដើម្បីប្រើប្រាស់បានយូរអង្វែង។

ដោយឡែកប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើនេះ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ដែលបានធ្វើការកែលម្អក៏ដូចជាជួសជុលផ្លូវទាំងអស់នៅមូលដ្ឋានឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរដោយមិនព្រងើយកន្តើយទុកឲ្យប្រជាពលរដ្ឋជួបការលំបាកនោះឡើយ ៕ ដោយ:ភក្ដី




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


