ព័ត៌មានជាតិ
អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត
ភ្នំពេញ ៖ នារសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងថា លោកបាន ដាក់បទបញ្ជាឱ្យមន្ដ្រីជំនាញពាក់ព័ន្ធចំនុះអោយរដ្ឋបាលខណ្ឌតាមដានត្រួតពិនិត្យជួសជុលកែលំអឡើងវិញចំពោះផ្លូវថ្នល់ ដែលមានការបាក់បែកខូចខាតក្នុងមូលដ្ឋានខណ្ឌ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីទប់ស្កាត់គ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាយថាហេតុ។

លោក ជិន ប៊ុនធឿន បានលើកឡើងថា បច្ចុប្បន្នក្រុមការងារជំនាញកំពុង ដាក់ម៉ាស៊ីនគ្រឿងចក្រ កាត់គាស់កាយផ្លូវបេតុង មួយចំនួនដែលកំពុងរងការខូចខាត ត្រូវបានធ្វើឡើង និងដោះស្រាយជាជំហានៗ និងបន្តធ្វើឥតឈប់ឈរឡើយ និងបន្តជួសជុលឱ្យទាល់តែអស់ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាតនូវមួយអន្លើ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឫជាសំណូមពរណាមួយ ពីប្រជាពលរដ្ឋក៏ដោយ ក៏ត្រូវតែធ្វើទៅតាមលទ្ធភាព ព្រោះជាសេវាតម្រូវការចាំបាច់ ក្រោយពីចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែង ឃើញថា មានជង្ហុគតូចធំកើតមានជា (សំបុកមាន់) ដែលពិបាកក្នុងការធ្វើដំណើរ ប្រកបរបររកស៉ីទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមបង្ការនូវគ្រោះថ្នាក់ចរាចរណ៍។

លោកអភិបាល បានលើកឡើងទៀតថា ការសម្រេចធ្វើការជួសជុលផ្លូវទាំងឡាយ ដែលរងការខូចខាតនូវមួយអន្លើ ជាបន្តបន្ទាប់នេះ, ក្នុងនាមអាជ្ញាធរ ក្រៅពីរួមចំណែកបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ ដោយសារផ្លូវខូចនេះ ម្យ៉ាងទៀតគឺបង្ការកុំឱ្យខូចខាតផ្លូវកាន់តែធ្ងន់ធ្ងរជាងនេះ។

លោក ប៊ុន លី ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សង្កាត់ច្រាំងចំរេះទី១ បានឱ្យដឹងថា ផ្លូវដែលអាជ្ញាធរកំពុងជួសជុលនេះ ខូចខាតយូរមកហើយ តាំងពីអាណត្តិអភិបាលមុនម្ល៉េះហើយមួយរយៈនេះ លោកសង្កេតឃើញថា អាជ្ញាធរបានកំពុងយកចិត្តទុកដាក់ កែសម្រួល ឈូសឆាយ សំអាតផ្លូវ ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល និងបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ ផងដែរ៕
ដោយ ៖ សំណាង






-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


