ជីវិតកម្សាន្ដ
Weir បង្ហោះរូបលេងហ្គីតាកំដរប្រពន្ធ តែទស្សនិកជនបែរចាប់អារម្មណ៍លើរូបរាងខ្លាំងជាង
បន្ទាប់ពីរៀបការបាន ៥ខែ ពេលនេះប្ដីប្រពន្ធ Weir-Vicky កំពុងត្រៀមស្វាគមន៍ទាយាទដំបូងរបស់ខ្លួនយ៉ាងអន្ទះសារ ស្របពេលដែលពេលវេលានៃការសម្រាលកាន់តែកៀកមកដល់ អនាគតប៉ាម៉ាក់ថ្មោងថ្មី នាំគ្នាត្រៀមសម្ភារក្មេងយ៉ាងច្រើន ថែមទាំងរៀនច្រៀងទុកបំពេរកូនទៀតផង។

អំឡុងសម្រាកនៅផ្ទះ មុនកូនដំបូងសម្រាល Weir Sukolwat បាននៅមើលថែ Vicky Pemonya យ៉ាងកក់ក្ដៅ មិនតែប៉ុណ្ណោះតារាប្រុសរូបនេះបានបង្កើតសកម្មភាពសប្បាយៗកំដរភរិយាសំណព្វចិត្ត ព្រមទាំងរៀនលេងហ្គីតា និងច្រៀងលេង ដើម្បីទុកលួងកូនផងដែរ។

តាមរយៈសារដែល Weir បានបង្ហោះនៅលើបណ្ដាសង្គម Instagram មានអត្ថន័យថា “ពេលនៅផ្ទះ ព្យាយាមរករឿងថ្មីធ្វើ ហាសហា ប្រពន្ធអ្នកថតឃ្លីបឱ្យ ឯប្តីច្រៀងឱ្យកូនស្តាប់ ជីវិតសាមញ្ញប៉ុណ្ណឹង”។
យ៉ាងណាមិញ ក្រោយពេលទស្សនិកជនបានឃើញសារ ពួកគេបែរជាចាប់អារម្មណ៍លើសម្រស់របស់ Weir ជាខ្លាំង ព្រោះថារៀបការជិតកន្លះឆ្នាំ មើលទៅលោកនៅតែរក្សារូបរាងស្រស់សង្ហា សាច់ដុំតឹងណែនមិនប្រែ ប៉ុន្តែពុកមាត់វិញដុះឡើងស្រមាមប៉ាក ហាក់ដូចជាមិនធ្លាប់កោរទាល់តែសោះ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប៉ុន្មានខែទៀតទើបសម្រាល តែប្ដីប្រពន្ធ Weir-Vicky បណ្ដើរគ្នាទិញសម្ភារកូនទុកមុនបាត់
ចុចអាន៖ គូស្នេហ៍ Weir-Vicky ស្រូតទិញវីឡាប្រណីតកណ្ដាលក្រុង ត្រៀមស្វាគមន៍កូនដំបូង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


