ជីវិតកម្សាន្ដ
ប៉ុន្មានខែទៀតទើបសម្រាល តែប្ដីប្រពន្ធ Weir-Vicky បណ្ដើរគ្នាទិញសម្ភារកូនទុកមុនបាត់
នៅសល់ប៉ុន្មានខែទៀត ទើបកូនដំបូងរបស់តារាប្រុស Weir Sukolwat និងភរិយា Vicki Pemonya នឹងសម្រាល ប៉ុន្តែអនាគតឪពុកម្ដាយថ្មោងថ្មីហាក់អន្ទះសារចង់ឃើញមុខកូនខ្លាំង រហូតបណ្ដើរគ្នាទិញសម្ភារក្មេងទុកឱ្យកូនសម្លាញ់មុនបាត់ទៅហើយ។

តាមរយៈកាបង្ហោះរូបភាពថ្មីចុងក្រោយរបស់ Vicky នាងបានសរសេរ Caption នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនថា “ប៉ាប៉ា និង ម៉ាក់ម៉ាក់ កំពុងធ្វើការជាមួយគ្នា ដើម្បីទិញទំនិញត្រៀមសម្រាប់កូនដំបូង”។

ដោយសារសកម្មភាពទាំងនេះ ទស្សនិកជនអាចមើលដឹងយ៉ាងច្បាស់នូវទឹកចិត្តរបស់ឪពុកថ្មោងថ្មីរូបនេះ ថា Weir រំភើបខ្លាំងប៉ុនណា ដោយសារតែភរិយាជិតសម្រាលទាយាទដំបូងរបស់ខ្លួន ស្របពេលដែលកិច្ចសម្ភាសន៍ចុងក្រោយជាមួយ Weir លោកបាននិយាយថា លោករំភើបចិត្តខ្លាំងណាស់ ព្រោះប៉ុន្មានខែទៀតនឹងឃើញមុខកូនសំណព្វហើយ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ គូស្នេហ៍ Weir-Vicky ស្រូតទិញវីឡាប្រណីតកណ្ដាលក្រុង ត្រៀមស្វាគមន៍កូនដំបូង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


