Connect with us

កីឡា

៤​ចំនុច​ដែល​សម្តេចតេជោ ហ៊ុន សែន ឲ្យ​ត្រៀម​​​ស៊ីហ្គេម-អាស៊ាម​ប៉ារ៉ាហ្គេម ២០២៣

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់​​គន្លឹះ​សំខាន់​៤​ដើម្បីត្រៀមខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ បើកកីឡាជាតិ លើកទី៣ និងកីឡាជាតិប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០២២ កាល​ពី​ល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេច​តេជោ​បាន​​ផ្តល់​​គន្លឹះសំខាន់​ចំនួនដូចខាងក្រោម៖

១. ខ្ញុំសូម​លើកទឹកចិត្តដល់ក្មួយៗកីឡាករ កីឡាការិនីទាំងអស់ សូមគោរពតាមបទបញ្ជា នៃការប្រកួតកីឡាជាប្រចាំ ដើម្បីលើកកម្ពស់យុត្តិធម៌ក្នុងការប្រកួត សេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈក្នុការប្រកួត ពីព្រោះថាកីឡាមានស្ដង់ដា បទបញ្ជាត្រឹមត្រូវតែមួយដែលផ្ទុយទៅនឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ។

២. សូម​អំពាវនាវឲ្យបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដី​ពីប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខយ៉ាងតិចជាប្រចាំ។ ឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន និងកីឡារស់នៅក្នុងសន្តិភាព។

៣. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្កើនការធ្វើពិពិធកម្ម​​សកម្មភាពកីឡាឲ្យកាន់តែច្រើន ដើម្បីបង្កើនការលើក​កម្ពស់វិស័យកីឡាកម្ពុជា និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គម ការដោះស្រាយបញ្ហាសង្គម និងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ដែលហៅថាកីឡាត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង និងទទួលស្គាល់ថាជាការទូតដ៏មានប្រសិទ្ធភាពដើម្បីរួមចំណែកដល់ការកសាងមិត្តភាព សាមគ្គីភាព សុខសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គមជាតិ។

៤. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង​ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការ បណ្ដុះបណ្ដាល និងអភិវឌ្ឍ​កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឲ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឲ្យអត្តពលិកកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពខ្ពស់ ក្នុងព្រឹត្តិការណ៍នៃការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍នៃការប្រកួតជាអន្តរជាតិនាថ្ងៃអនាគត។

កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ មានប្រភេទកីឡាចំនួន ៣៨ និងប៉ារ៉ាឡាំពិក មានចំនួន ៧​ប្រភេទ ដែល​សរុប​មាន​៤០៥​វិញ្ញាសា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម