Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនបុគ្គលិកធនាគារមហានគរចេញស្អែកស្អុយទឹកប្រាក់ជាង ៣០ ម៉ឺនដុល្លារ

បានផុស

នៅ

កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសហការជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយបានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនចេញដោយលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកណ្ដាល និងបានធ្វើការឃាត់ខ្លួនបុគ្គលិកធនាគារមហានគរម្នាក់ពីបទរំលោភ​លើទំនុចចិត្ត នូវទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរំលោភលើទំនុកចិត្ត និងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់បានកើតឡើងកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង៣០នាទី នៅចំណុច ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បុរសជនសង្ស័យ​ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ២០២២ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

បុរសជនរងគ្រោះចំនួន ២នាក់ ទី១ឈ្មោះ ជា វិយូលី អាយុ៣៤ឆ្នាំ ទី២ឈ្មោះ ដារិទ្ធិ សេងហួរ អាយុ២៧ឆ្នាំទាំងពីរនាក់មានទីលំនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បុរសជនសង្ស័យឈ្មោះ នី ដាណេត អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារមហានគរ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ផលប៉ះពាល់ និងការខូចខាតទឹកប្រាក់ចំនួន ៣៥០,០០០ដុល្លារ (សាមសិបប្រាំម៉ឺនដុល្លារ)។ បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម