Connect with us

ជីវិតកម្សាន្ដ

អឿន ម៉ូលីកា ប្រកាសក្ស័យធន ក្រោយកូនតុងទីន បោក និងរត់ចោល

បានផុស

នៅ

តារា​ចម្រៀង និង​ជា​មេ​តុងទីន​ដ៏​ល្បីឈ្មោះ​អ្នកនាង អឿន ម៉ូ​លីកា មួយរយៈ​ចុងក្រោយ​នេះ ហាក់​ជួប​​រឿងរ៉ាវ​ផ្ទួនៗ​គ្នា​តែម្ដង ពោល​គឺ​អស់​ពី​បញ្ហា​មួយ​ចូល​ដល់​មួយទៀត។ ខណៈ​មុន​នេះ នាង​បាន​ប្រកាស​ពី​ដំណឹង​ដ៏​ភ្ញាក់ផ្អើល គឺ​ការ​ក្ស័យធន ក្រោយ​កូន​តុងទីន​បោក និង​រត់ចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញ​បញ្ហា​នេះ​ក៏​ត្រូវ​បាន​សាមីខ្លួន ម៉ូលីកា រៀបរាប់​ជា​សាធារណៈ​ថា ទោះ​កូន​រត់ កូន​បោក កូន​បន្លំ កូន​មិន​មាន​ទំនួល​ខុសត្រូវ​សង​លុយ​ខ្ញុំ​មកវិញ ខ្ញុំ​នៅតែ​និយាយ​ពាក្យ​ដដែល​ថា នឹង​នៅ​រកលុយ​សង​កូនៗ​រង​គ្រោះ​ទាំងអស់​មិន​ឲ្យ​បាត់​សូម្បី ១ ដុល្លារ​ឡើយ ខ្ញុំ​សុខចិត្ត​លក់​ឡាន​លក់​របស់​របរ​សង​ទាល់​តែ​អស់ ហើយ​នៅ​ថា​ខ្ញុំ​បោក​ទៀត​មែន​ទេ ហើយ​ខ្ញុំ​មិន​សុំ​អ្វី​ច្រើន​ពី​បងប្អូន​ឡើយ សុំ​ត្រឹម​ទុក​ពេល​ឲ្យ​ខ្ញុំ​រក​ពី​ចំណុចសូន្យ​មកវិញ ដើម្បី​សង​បងប្អូន​ដែល​មិនទាន់​បាន​លុយ ហើយ​បងប្អូន​អាច​មក​ធ្វើ​ឯកសារ​បាន​ដើម្បី​ទំនុក​ចិត្ត។

អ្នកនាង អឿន ម៉ូលីកា បាន​បន្ត​ទៀត​ថា មនុស្ស​ណា​ដែល​ចង់បាន​ជីវិត​ធ្លាក់​មកដល់​ចំណុច​នឹង គឺ​គ្មាន​ទេ មនុស្ស​ណា​ដែល​ចង់​ឲ្យ​គេ​បោក មនុស្ស​ណា​ដែល​ខំ​សាង​កេរ្តិ៍ឈ្មោះ​បាន​ដល់​ចំណុច​នេះ​ហើយ ក៏​ត្រូវ​មក​ក្លាយ​ជា​បែបនេះ គ្មាន​នរណា​ចង់បាន​ជីវិត​បែបនេះ​ទេ គ្មាន​នរណា​ចង់​ខុស​ទេ អ៊ីចឹង​សូម​បងប្អូន​អនុគ្រោះ​ឈប់​បន្ត​ការ​ជេរ ការ​វាយប្រហារ ការ​ផុស​ចំពោះ​រូប​ខ្ញុំ​ទៀត​ផង​ចុះ។ ខ្ញុំ​ក្ស័យធន​និង​តុងទីន​នឹង​អស់ហើយ ហើយ​មិនបាន​បោក​បងប្អូន​ណា​ទេ បើ​មិន​ជឿ អាច​មក​ឆែក​កុង ABA និង​ឆែក​មើល​បាន​ថា ខ្ញុំ​សល់​អី​ខ្លះ​នៅ​ពេល​នេះ បាត់បង់​អ្វី​ខ្លះ​នៅពេលនេះ។

តារា​ស្រី​រូប​នេះ​លើក​ឡើង​ដោយ​អះអាង​ថា នាង​ក៏​ជា​ជនរងគ្រោះ​ម្នាក់​ដែរ ក្នុង​នោះ​នាង​សង្កត់ធ្ងន់​ដូច្នេះ​ថា សួរ​ថា​លុយ​បាត់​ទៅ​ណា​អស់ គឺ​លុយ​កូន​ដេញ​ហើយ​រត់​មិន​បង់ កូន​បន្លំ​ABA edit ABA ហើយ​នាង​នឹង​មិន​ឲ្យ​ពួកគេ​រួចខ្លួន​ដែរ ព្រោះ​នាង​នឹង​ចាត់ការ​តាមច្បាប់​ទារ​ពួកគេ​ឲ្យ​បាន ឲ្យអស់ ដើម្បី​បាន​លុយ​មក​ឲ្យ​កូន​តុងទីន​លឿន។

ខ្ញុំ​សូមទោស​កូន​តុងទីន​ទាំងអស់ ដែល​ខ្ញុំ​មានការ​ធ្វេសប្រហែស​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​ខ្សែ​តុងទីន​មួយ​រយៈ​ក្រោយនេះ។ ម៉ូលីកា បន្ថែម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៣៦ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​​The Times៖ លោក ស៊ី ត្រាំ និង ​ពូទីន ទំនង​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង​នៅដើមខែកញ្ញា​

នយោបាយ៣ ម៉ោង មុន

សម្ដេចតេជោភ្ញាក់ផ្អើល​ចំពោះ​ការ​ស្រង់មតិពី​ពលរដ្ឋថៃដែល​បង្ហាញ​ការ​ជឿលើ​សម្ដេច​ជាង​លោក​ថាក់ស៊ីន

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គនាយកស៊ីម៉ាក់បង្ហាញ​រូប​ភាព​ទ័ព​ថៃ​ជីកដី​ដាក់​មីន​ខណៈនៅឡាំប៉ាចោទ​កម្ពុជា

សន្តិសុខសង្គម៧ ម៉ោង មុន

ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន

សន្តិសុខសង្គម២៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចបន្តបង្ក្រាបទីតាំងបង្កប់Online Scams នៅភ្នំពេញ​បានមួយ​ទីតាំង​បន្ថែម​ទៀត

Sokha Hotels

ព័ត៌មានពេញនិយម