Connect with us

ជីវិតកម្សាន្ដ

ប៊ុត សីហា ប៉ះអតីតសង្សារនាយ ចឺម ផ្អើលអ្នកគាំទ្រ

បានផុស

នៅ

ថ្មីៗ​នេះ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ក្រោយ​ឃើញ​តារា​ចម្រៀង​លោក ប៊ុត សីហា បាន​ជ្រើស​យក​អ្នក​មេម៉ាយ​សាច់​សខ្ចី សេង សុខ​ឃីម ដែល​ជា​អតីត​សង្សារ​របស់​នាយ ចឺម ដើម្បី​រួម​សម្ដែង​ចម្រៀង​ក្នុង​បទ​មួយ។ មិនតែប៉ុណ្ណោះ ក៏​មាន​ឈុត ប៊ុត សីហា ឱប​ថើប​អ្នកនាង សេង សុខ​ឃីម ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព នៃ​ការ​សម្ដែង​បទ​ចម្រៀង​នេះ​ដែរ ក៏​មាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ ដោយសារតែ​អ្នកនាង សេង សុឃីម បែរ​ងាក​មក​ចាប់​ដៃគូ​ជាមួយ​លោក ប៊ុត សីហា ដែល​ទើប​មាន​ទីផ្សារ​សិល្បៈ​ឡើង​វិញ។ ប៉ុន្តែ​ទោះបី​យ៉ាងណា​គេ​យល់ថា ប៊ុត សីហា នឹង​មិន​ហ៊ាន​សុំ​អ្នក​មេម៉ាយ​សាច់​សខ្ចី​រូប​នេះ​ស្អំ​របួស​បេះដូង​ឡើយ ព្រោះថា សីហា ក៏​មាន​គូ​ដណ្ដឹង​ថ្មី​ទៀត​ហើយ ក្រោយពី​លោក​លែងលះ​ជាមួយ​អតីត​ភរិយា​អ្នកនាង ឃុន ស្រីនាង ហើយ​មក​ភ្ជាប់​ពាក្យ​ជាមួយ​នារី​ម្នាក់​កាលពី​ថ្ងៃ​ទី ១៧ ខែ​តុលា​កន្លង​ទៅ។

ចំពោះ​លោក ប៊ុត សីហា សម្រាប់​ការ​ហៅ​តួ​ស្រី​សាច់​ខ្ចី​ដូច​ពង​មាន់​បក​អ្នកនាង សុខ​ឃីម មក​ថត​MV នា​ពេល​នេះ​បញ្ជាក់​ថា បទ​ចម្រៀង​លោក​មិនមែន​ផលិត​លំៗ​នោះ​ទេ ប្រហែលជា​តារា​រូប​នេះ​ចង់​ប្រជែង​ទីផ្សារ​ចម្រៀង​ឡើងវិញ​មុន​ពេល​រៀបការ​ប្រពន្ធ​ថ្មី ខណៈ Fan របស់​សីហា បាន​លើក​ឡើង​ថា រឿង​ចាំបាច់​ដែល​ម្ចាស់​ពាន​លំដាប់​ពិភពលោក​នេះ​ត្រូវ​ធ្វើ​នោះ​គឺ​ការ​សាង​កេរ្តិ៍ឈ្មោះ​ឡើងវិញ។

គួរ​រម្លឹក​ថា កន្លងមក​គេ​សង្កេត​ឃើញ​ទីផ្សារ​សិល្បៈ​របស់​តារា​ចម្រៀង និង​ជា​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី ១ លោក ប៊ុត សីហា បាន​ធ្លាក់​ចុះ​ជា​ខ្លាំង បន្ទាប់ពី​មាន​រឿង​អាស្រូវ​ជា​បន្ត​បន្ទាប់។ ម្យ៉ាង​កាលនោះ ខ្សែ​ជីវិត​របស់ ប៊ុត សីហា ពោរពេញ​ដោយ​រឿងរ៉ាវ​ចាក់ស្រេះ​ជាច្រើន។ ប៉ុន្តែ​ថ្មីៗ​នេះ លោក​ក៏បាន​បង្ហាញ​វត្តមាន​ជាថ្មី​ជាមួយ​ក្ដី​សង្ឃឹម​លើ​វិថី​សិល្បៈ​បច្ចុប្បន្ន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ពល​ការិនី​មកពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រីករាយ​ពេល​ក្រសួង​ប្រាប់​ពី​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង និង​ការសិក្សា​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃ

សេចក្ដីជូនដំណឹង៤៧ នាទី មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចម្រើនជន្មាយុ

ព័ត៌មានជាតិ១ ម៉ោង មុន

១០ថ្ងៃ តុលាការចាត់ការលើសំណុំរឿងក្មេងទំនើង៧៣ករណី ឃាត់ខ្លួនជនសង្ស័យ៣២០នាក់  និងតាមចាប់១៥៨នាក់

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការងារ និងប្រធានសភាពាណិជ្ជកម្មអាមេរិក ប្តេជ្ញាបង្កើនផលិតភាពការងារទាក់ទាញការវិនិយោគបន្ថែម

សន្តិសុខសង្គម៦ ម៉ោង មុន

នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ សម្រេចបញ្ឈប់អ្នកបើកបរស្រឡាងម្នាក់ក្រោយបែកធ្លាយកាយវិការយកជើងបញ្ជាចង្កូត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក

សន្តិសុខសង្គម១៣ ម៉ោង មុន

គយចល័តតំបន់៦ នៅមិនទាន់ចេញលទ្ធផលយ៉ាងណានោះទេ ពាក់ព័ន្ធការចុះដកហូតទូរស័ព្ទជាង១ពាន់គ្រឿងនៅខេត្តត្បូងឃ្មុំ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

គេរិះគន់បំផ្លាញវប្បធម៌ ឯម រៀម ឆ្លើយតបថា អ្នកដៀលប្រមាថខ្លះ រកតែកងជើងអប្សរាម្ខាងដាក់តាំងផ្ទះគ្មាន

ព័ត៌មានជាតិ១០ ម៉ោង មុន

ទំនប់​ស្ទាក់ទឹក​​ស្អាត​ដ៏​ធំមួយ​​​លើ​ភ្នំ​បូកគោ បញ្ចប់​សាងសង់​នៅ​ ២ ខែ​ទៀត ​អាច​ផ្ទុក​ទឹក​បាន ១ លាន​​ម៉ែត្រ​គីប​

Sokha Hotels

ព័ត៌មានពេញនិយម