ព័ត៌មានអន្ដរជាតិ
បុរសអ៊ីរ៉ង់ ត្រូវបាញ់សម្លាប់ ដោយសារអបអរ ពេលក្រុមជម្រើសជាតិ ធ្លាក់ចេញពី World Cup
បុរសម្នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៅភាគខាងជើងប្រទេសអ៊ីរ៉ង់ ខណៈក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានអបអរជាសាធារណៈចំពោះការធ្លាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិ ចេញពីពានរង្វាន់ World Cup។
សកម្មជននិយាយថា លោក Mehran Samak ត្រូវបានបាញ់ចំក្បាល បន្ទាប់ពីគាត់ស៊ីផ្លេឡាននៅក្នុងទីក្រុង Bandar Anzali កាលពីយប់ថ្ងៃអង្គារទី៣០ខែវិច្ឆិកា។
ស្របពេលជាមួយគ្នានោះដែរ វីដេអូពីទីក្រុងផ្សេងទៀត បានបង្ហាញពីហ្វូងមនុស្សដែល អបអរសាទរនិងរាំតាមដងផ្លូវ។
ប្រជាជនអ៊ីរ៉ង់ជាច្រើន បានបដិសេធគាំទ្រក្រុមបាល់ទាត់របស់ពួកគេនៅក្នុងប្រទេសកាតា ដោយសារតែយល់ឃើញថា ពួកគេតំណាងឲ្យសាធារណរដ្ឋឥស្លាម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានស្តីបន្ទោសកងកម្លាំងអរិភាពទាំងក្នុង និងក្រៅប្រទេសអ៊ីរ៉ង់ ចំពោះការដាក់សម្ពាធយ៉ាងអយុត្តិធម៌លើកីឡាករ បន្ទាប់ពីប្រកួតចាញ់សហរដ្ឋអាមេរិក ១-០ ក្នុងជំនួបចុងក្រោយនៃពូល B។
ជាការបង្ហាញសាមគ្គីភាពជាមួយក្រុមបាតុករ កីឡាករទាំងនោះ មិនបានច្រៀងចម្រៀងជាតិទេ មុនការប្រកួតលើកដំបូងរបស់ពួកគេ ដែលចាញ់ក្រុមអង់គ្លេស ៦-២។
ប៉ុន្តែពួកគេបានច្រៀងជាថ្មីក្នុងការប្រកួតជាមួយវេលស៍ ដែលពួកគេបានឈ្នះក្នុងលទ្ធផល ២-០ និងក្នុងការប្រកួតជាមួយ សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ភាពចលាចលបានចាប់ផ្តើមកាលពី១០សប្តាហ៍មុន បន្ទាប់ពីការស្លាប់របស់នាង Mahsa Amini អាយុ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួនដោយប៉ូលិសសីលធម៌នៅក្នុងទីក្រុង តេហេរ៉ង់ ពីបទរំលោភច្បាប់ដ៏តឹងរ៉ឹងដែលតម្រូវឲ្យស្ត្រីបិទបាំងមុខជាមួយស្បៃ hijab៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ World Cup 2022 ធ្វើឲ្យពិភពអារ៉ាប់ រួបរួមគ្នាសាជាថ្មី
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ