ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ពង្រឹងសមត្ថភាព មន្ត្រីដឹកនាំមកពីគ្រប់អង្គភាពរបស់ខ្លួនចំនួន ១២០រូប
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលាវិបស្សនាស្ដីពី “នីតិវិធីនៃការរៀបចំថវិកាសមិទ្ធកម្ម” ដើម្បីពង្រឹងសមត្ថភាព ថ្នាក់ដឹកនាំ និងមន្ត្រីដឹកនាំមកពីគ្រប់អង្គភាពរបស់ខ្លួនចំនួន ១២០រូប នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ និងជាតំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី សិក្ខាសាលាវិបស្សនា បានថ្លែងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់សិក្ខាកាមសរុបចំនួន ១២០នាក់ ដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីមកពីគ្រប់អង្គភាពរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយផ្តោតលើការ ពិពណ៌នាគោលបំណងនៃកម្មវិធី អនុកម្មវិធី ការកំណត់សូចនាករគន្លឹះ សូចនាករលទ្ធផលក្នុងឆ្នាំ និងគោលដៅសូចនាករ។

រដ្ឋលេខាធិការប្រចាំការ សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ព្រមទាំងមានឱកាសលើកយកបញ្ហាប្រឈម និងបទពិសោធន៍ដែលបានអនុវត្តកន្លងមក ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាជាមួយគ្រូបង្គោលដែលជាអ្នកជំនាញអញ្ជើញមកពីវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោក សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់គ្រូបង្គោល និងលើកឡើងជាសំណួរ ចម្ងល់ ឬបញ្ហាលំបាកទាំងឡាយដែលធ្លាប់ប្រឈមកន្លងមក ព្រមទាំងត្រូវពិភាក្សារិះរកយន្តការជាត្រីវិស័យរួម ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ដែលផ្តោតលើ “គណនេយ្យភាពសមិទ្ធកម្ម” ដោយគិតគូលើការកែទម្រង់ប្រព័ន្ធថវិកា ផែនការយុទ្ធសាស្រ្តថវិកា ថវិកាកម្មវិធី និងអង្គភាពថវិកា ដែលបានដាក់អោយអនុវត្តនៅតាមក្រសួង-ស្ថាប័ន។

គួរបញ្ជាក់ថា សិក្ខាសាលាមានរយៈពេល ២ថ្ងៃ ពីថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ គឺសិក្ខាសាលាលើកទី៥ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឡើង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀបចំ និងអនុវត្តថវិកាសមិទ្ធកម្មរបស់ក្រសួង៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


