Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យពន្លឿនចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋដែលនៅសេសសល់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានណែនាំដល់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បញ្ជាទៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ឲ្យពន្លឿនចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី ២៧ ខែធ្នូនេះថា តាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី គឺបង្ហាញថា បានចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៧លានប័ណ្ណ ស្មើនឹង ៩៦.០២ភាគរយ នៃចំនួនក្បាលដីប៉ានស្មានចំនួន ៧លានក្បាលដី ហើយនឹងខិតខំដោះស្រាយឲ្យបាន ១០០ភាគរយ នៅឆ្នាំ ២០២៣ខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានទទូចឲ្យក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ធ្វើកិច្ចការងារនេះឲ្យបានសម្រេចដូចដែលបានគ្រោងទុក។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «ចំណុចសេសសល់របស់យើង វានៅមិនច្រើនទេ វានៅតិចណាស់ ប៉ុន្តែយើងហាក់ដូចជាកន្លែងខ្លះពន្យានូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬការធ្វើកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដោយដាច់ដោយដុំក្ដី គឺហាក់ដូចជានៅទ្រឹង ឬធ្វើដែរក៏ប៉ុន្ដែធ្វើដោយមិនមានគេហៅថា មិនមានការជំរុញ គឺមិនមានការសម្ទុះ ដែលធ្វើឲ្យប្រជាជនរង់ចាំរឿងនេះ»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ក៏មានប្រជាជនមួយចំនួន បានលើកឡើងស្នើសុំត្រង់មកកាន់សម្ដេចតាមរយៈហ្វេសប៊ុកផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក ជា សុផារ៉ា បញ្ជាទៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ទាំងអស់ឲ្យពន្លឿនការចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលនៅសេសសល់ ហើយការងារនេះអភិបាលរាជធានី-ខេត្ត ក៏ត្រូវយកចិត្តទុកដាក់ទៅលើរឿងនេះ ដែលជារឿងចាំបាច់របស់ប្រជាពលរដ្ឋ ហើយជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម