ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ មានតែគណបក្សប្រជាជនមួយគត់ ដែលមានសមត្ថភាពរកសន្តិភាព និងរក្សាសន្តិភាព
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចស្វែងរកសន្តិភាព និងរក្សាសន្តិភាពបាន ហើយក្រុមអ្នកនយោបាយ ដែលអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ ហើយថា នឹងអាចធ្វើបែបនេះបាន បែបនោះបាន គឺមិនប្រាកដនោះឡើយ។

ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពជាតិលេខ ៣១ និងលេខ ៣៣ នាព្រឹកថ្ងៃទី ៣០ ខែធ្នូនេះ សម្ដេច តេជោ ហ៊ុន សែន បានបន្តលើកឡើងថា ប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយដល់រឿងធ្វើអ្វីមួយ ហើយអ្នកដែលមានសមត្ថភាពរកសន្តិភាព និងរក្សាសន្តិភាពនោះ គឺមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះ ខ្ញុំនិយាយបញ្ហាពាក់ព័ន្ធនឹងសន្តិភាព បើគ្មានសន្តិភាព កុំនិយាយដល់រឿងធ្វើអ្វីមួយ ហើយតើអ្នកណា ដែលមានសមត្ថភាពរកសន្តិភាព ហើយតើអ្នកណា ដែលមានសមត្ថភាពរក្សាសន្តិភាព គឺមានតែគណបក្សប្រជាជនមួយគត់ ដែលមានសមត្ថភាពបែបនេះ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា ក្រុមអ្នកនយោបាយ ដែលអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ ហើយថា នឹងអាចធ្វើបែបនេះបាន បែបនោះបាន គឺមិនប្រាកដ និងមិនច្បាស់លាស់ នោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្ថែមថា «ក្រុមអ្នកអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ ថា អាចមានលទ្ធភាពធ្វើអញ្ចេះ ធ្វើអញ្ចុះ មិនប្រាកដទេ មិនច្បាស់ទេ មួយថ្ងៃៗគិតែជេរបញ្ចោរៗ អាហ្នឹង គឺទៅហើយៗ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា លើការងារជាក់ស្ដែង គឺសម្ដេច បានប្រមូលក្រុមអ្នកនយោបាយមកពីគណបក្សនានា មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


