Connect with us

ជីវិតកម្សាន្ដ

សុខ សោម៉ាវត្តី ប្រកាសត្រៀមបទពិសោធន៍ថ្មីៗក្នុងឆ្នាំ២០២៣នេះ

បានផុស

នៅ

ខណ:ដែលឆ្លងឆ្នាំចាស់២០២២ចូលដល់ឆ្នាំ២០២៣ ពិធីការិនីរូបស្រស់អ្នកនាង សុខ សោម៉ាវត្តី បានបង្ហើបឲ្យដឹងថាអំឡុងពេល១ឆ្នាំពេញ គឺនាឆ្នាំ២០២២កន្លងទៅ នាងទទួលបានបទពិសោធន៍ថ្មីៗ និងការចងចាំល្អៗជាច្រើនពីមនុស្សជុំវិញខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរអ្នកមេម៉ាយចាយសម្រស់ សុខ សោម៉ាវត្តី ក៏បានប្រកាសត្រៀមបញ្ចេញបទពិសោធន៍ថ្មីៗនាដើមឆ្នាំ​២០២៣​នេះដើម្បីឲ្យអ្នកគាំទ្របានឃើញ និងបានដឹងផងដែរ។ ផ្អែកតាមការបង្ហោះរូបភាពជាច្រលនសន្លឹកអ្នកនាង សុខ សោម៉ាវត្តី បានរៀបរាប់ថា រូបចុងក្រោយសំរាប់ឆ្នាំចាស់ជាឆ្នាំដែលទទួលបានទៅដោយបទពិសោធន៍ថ្មីៗ ការចងចាំល្អៗក៏ច្រើន ហត់ក៏ច្រើន ដឹងចិត្តមនុស្សក៏កាន់តែច្បាស់ថាអ្នកណាជាអ្នកណា។

ពិធីការិនីសម្តីចាក់ទឹកមិនលិចអ្នកនាង សុខ សោម៉ាវត្តី បាននិយាយទៀតថា នាងអរគុណសម្រាប់ឆ្នាំ២០២២ ដែលធ្វើអោយមនុស្សស្រីម្នាក់នេះកាន់តែរឹងមាំឡើង ហើយជួបគ្នានូវបទពិសោធន៍ថ្មីឆាប់ៗក្នុងឆ្នាំ២០២៣។ តាមរយ:ការបង្ហោះសំណេររបស់ សុខ សោម៉ាវត្តី បានធ្វើឲ្យអ្នកគាំទ្រនាំគ្នាទន្ទឹងរង់ចាំមើលការបង្ហាញបទពិសោធន៍ថ្មីៗ និងល្អៗសម្រាប់ឱកាសឆ្នាំថ្មីនេះ។

ទោះបីជាយ៉ាងណាគេមិនទាន់ដឹងទេថា តើអ្នកនាង សុខ សោម៉ាវត្តី នឹងត្រៀមមានអ្វីប្លែកៗហើយពិសេសជាងឆ្នាំ២០២២​ដើម្បីឲ្យទស្សនិកជនបានឃើញហើយប្លែកអារម្មណ៍នោះទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៤ នាទីutes មុន

ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ រកឃើញអ្នកមានសំណាងទៀតហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ភ្លៀងធ្លាក់ជាច្រើនមេ ធ្វើឱ្យផ្កាត្របែកព្រៃ និងផ្កាស្រឡៅបញ្ចេញពណ៌ដ៏ស្រស់បំព្រង នៅតាមជួរដងភ្នំខេត្តមណ្ឌលគិរី

ចរាចរណ៍៤ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានជាតិ២១ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

Sokha Hotels

ព័ត៌មានពេញនិយម