ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខ ហើយគម្រោងថ្មីៗជាច្រើន អាចនឹងត្រូវចុះហត្ថលេខា រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពីធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នាព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣នេះ តាមរយៈឯកអគ្គរដ្ឋទូតចិន សម្ដេច សូមថ្លែងអំណរគុណជូនរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិនតែម្ដង ដែលតែងតែផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា សម្ដេច គ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាពេលខាងមុខផងដែរ ដោយនាពេលនេះក្រុមការងារប្រទេសទាំងពីរ កំពុងតែរៀបចំគម្រោងនេះហើយ។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងយ៉ាងដូច្នេះថា «ហើយខ្ញុំសង្ឃឹមថា នឹងមានឱកាស ដែលកំពុងតែធ្វើការសម្របសម្រួលគ្នា ដើម្បីទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅពេលខាងមុខនេះ»។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសចិននាពេលខាងមុខនេះ នឹងមានគម្រោងថ្មីៗជាច្រើនទៀត នឹងត្រូវចុះហត្ថលេខារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ រាប់ទាំងគម្រោងផ្លូវល្បឿនលឿន ទីពីរ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនប្រទេសវៀតណាម ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


