ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី ផ្តាំថា កុំរៀនវគ្គជោគជ័យមួយចំនួន បើមិនចង់ខូចអនាគត
អ្នកឧកញ៉ា គួច ម៉េងលី បានផ្តាំផ្ញើដល់សាធារណជនថា ប្រសិនជាយុវជនមិនចង់ឱ្យខ្លួនឯងខូចអនាគតទេ ចូរកុំសិក្សាវគ្គជោគជ័យមួយចំនួនឱ្យសោះ ព្រោះ បុគ្គលមួយចំនួនដែលតាំងខ្លួនថា ជាបុគ្គលជោគជ័យ គឺដើម្បីតែបោកប្រាស់យកលុយតែប៉ុណ្ណោះ។

អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច មានប្រសាសន៍ថា៖ “បើក្មួយៗមិនចង់ខូចអនាគតទេ សូមកុំចូលរៀនវគ្គជោគជ័យមួយចំនួនអី ព្រោះភាគច្រើនគេបំផុសបំផុលឱ្យក្មួយពុះកញ្ជ្រោលស្លឈាម។ ក្មួយខ្លះ ពេលទៅអង្គុយស្តាប់គេ ក៏បែកគំនិតចង់ជោគជ័យផ្លូវកាត់ ហើយលែងចង់រៀនសូត្រតែម្តង។ នេះ នឹងធ្វើឱ្យក្មួយៗខូចអនាគតពាក់ កណ្តាលទីហើយ”។
អ្នកឧកញ៉ា បានលើកឡើងថា មនុស្សមួយចំនួនចង់ជោគជ័យតាមគេខ្លាំងពេករហូតមិនបានគិតឡើយថា បុគ្គលនោះជោគជ័យដោយសមត្ថភាព ឬ យ៉ាងណា? ឯ វគ្គជោគជ័យខ្លះទៀត បើកបង្រៀនតម្រូវឱ្យបង់ប្រាក់ជាមុន និងបញ្ចុះបញ្ចូលឱ្យយកប្រាក់ទៅវិនិយោគធ្វើអ្វីមួយរហូតចាញ់បោកគេក៏មិនហ៊ាននិយាយ។ ទាំងនេះ គឺជារឿងគ្រោះថ្នាក់បំផុត។ អ្នកឧកញ៉ា គួច ម៉េងលី បានផ្តាំថា៖ “ក្មួយត្រូវគិតគូរឱ្យមែនទែន ព្រោះអ្នកបំផុសបំផុលខ្លះ គឺជាមេបោកប្រាស់យ៉ាងស្ទាត់ជំនាញ។ ប៉ុន្ តែមិនមែនថា វគ្គជោគជ័យទាំងអស់សុទ្ធតែមិនល្អទេ គ្រាន់តែវាមានតិចតួចបំផុត”។

ការលើកឡើងរបស់អ្នកឧកញ៉ា គួច ម៉េងលី បែបនេះ គឺក្រោយពីសង្គមខ្មែរបច្ចុប្បន្ន សម្បួរទៅដោយបុគ្គលដែលដើរប្រកាសប្រាប់គេក្តែងៗថា ខ្លួនជាបុគ្គលជោគជ័យ និងជាមហាសេដ្ឋីមានមាសប្រាក់ច្រើនសន្ធឹក ទាំងដែលភាពជោគជ័យនោះជាភាពជោគជ័យមួយរយៈពេលខ្លី ដែលបង្កើតឡើង ដើម្បីឱ្យមានភាពទាក់ទាញ និងធ្វើឲ្យគេជឿ ហើយដាក់ប្រាក់វិនិយោគជាមួយខ្លួនតែប៉ុណ្ណោះ។ ចុងក្រោយ អ្នកដែលជឿនោះ ត្រូវទទួលរងនូវផលប៉ះពាល់ផ្សេងៗ និងមានវិប្បដិសារី ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ