ជីវិតកម្សាន្ដ
Machine Gun Kelly និង Megan Fox ត្រូវគ្នាវិញ លុបពាក្យចចាមអារ៉ាមរឿងក្បត់ចិត្ត
តារារ៉េប Machine Gun Kelly និងតារាសម្ដែង Megan Fox សញ្ជាតិអាមេរិកាំងត្រូវសន្និដ្ឋានថាផ្សះផ្សាបានសម្រេចដោយសារគេប្រទះឃើញចំណាយពេលនៅជាមួយគ្នាក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ម្សិលមិញនេះ ។

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន Megan បានលុបគណនី Instagram និងរូបជាមួយគូដណ្ដឹងទាំងអស់ ថែមទាំងបង្កពាក្យចចាមអារ៉ាមជាមួយរូបដុតសំបុត្រទៀតផង ។ អ្នកតាមដាននាំគ្នាសង្ស័យថា MGK ក្បត់ចិត្តនាងទៅស្រលាញ់ Sophie Lloyd ដែលជាអ្នកលេងហ្គីតាក្នុងក្រុមមិនខាន ។

ក្រោយមកវិញគេឃើញគូស្នេហ៍នេះដើរចេញពីការិយាល័យប្រឹក្សាយោបល់ពិសេស ស្រាប់តែដល់ថ្ងៃបុណ្យនៃក្ដីស្រលាញ់អ្នកទាំងពីរបែរជាមកអង្គុយក្នុងឡានក្បែរគ្នាធ្វើព្រងើយទៅវិញ ។ ចំណែក Sophie ក៏ចេញមុខបដិសេធពាក្យចចាមអារ៉ាមដោយប្រាប់មហាជនថានាងមានស្នេហា ៥ ឆ្នាំមកហើយមិនអាចទាក់ទង Kelly ដូចគេនិយាយទេ ។

ដោយឡែកលោក Machine Gun Kelly មានកូនស្រីអាយុ ១៣ ឆ្នាំម្នាក់ ប៉ុន្តែលោកមិនដែររៀបការទេទើបតែសុំ Megan រៀបការឆ្នាំមុនម្នាក់គត់ រីឯ Megan វិញធ្លាប់មានស្វាមីម្ដងរួចហើយគឺលោក Brian Austin Green និងមានកូនដល់ទៅ ៣ នាក់ឯណោះ ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ Megan Fox លុបគណនី Instagram ចោលសង្ស័យគូដណ្ដឹងក្បត់ចិត្ត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


