ព័ត៌មានជាតិ
ខណ្ឌច្បារអំពៅ បើកកិច្ចប្រជុំដោះស្រាយបញ្ហាបូមទឹករំដោះទឹកកុំឲ្យលិចលង់ទីលំនៅដោយជំនន់
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោកចេង មុនីរ៉ា បានបើកកិច្ចប្រជុំបន្ទាន់ដើម្បីរកដំណោះស្រាយយកម៉ាស៊ីនបូមទឹកចេញពីទីតាំង ដែលលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋនាបច្ចុប្បន្ននេះ។

អង្គប្រជុំនេះបានប្រព្រឹត្តធ្វើឡើងនារសៀលថ្ងៃទី២៨ ខែតុលា ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ លោកអធិការ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីចៅសង្កាត់និងមន្ត្រិសាលាខណ្ឌជាច្រើនរូបទៀត។

លោកចេង មុនីរ៉ា បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះគឺគោលបំណងចុះយុទ្ធនាការដាក់ម៉ាស៊ីនបូមទឹកនៅទីតាំងណាដែលកំពុងរងគ្រោះដោយទឹកជំនន់។ ក្នុងនោះសឹងគ្រប់សង្កាត់ទាំង៨ក្នុងខណ្ឌលើកលែងតែសង្កាត់ច្បារអំពៅទី១ និងទី២ ដែលរងការលិចលង់តិចតួច។
លោកចេង មុនីរ៉ា បានបញ្ជាក់ទៀតថា ទន្ទឹមនឹងដាក់ម៉ាស៊ីនបូមទឹក គឺបណ្តាជំនាញត្រូវសហការជាមួយសង្កាត់ត្រូវចុះពិនិត្យមើលនិងដាក់ជំនាញជួសជុលផ្លូវនិងលូ ដែលបានរងការខូចខាតដោយទឹកជំនន់នាពេលថ្មីៗនេះ ដើម្បីឲ្យប្រជាពលរដ្ឋលោករស់នៅបានសុខស្រួលកុំឲ្យប្រជាពលរដ្ឋលោកស្នើសុំទាន់ពេល។

ក្នុងនោះដែរ លោកអភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅក៏បានជំរុញឲ្យអាជ្ញាធរត្រូវពន្លឿនការចុះជួយប្រជាពលរដ្ឋឲ្យបានលឿនបំផុត៕
ដោយ ៖ នរា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ