ជីវិតកម្សាន្ដ
លើកមុខមាត់ជាតិ! បវរកញ្ញាប្រេស៊ីលពីររូប ក្លាយជាម្ចាស់មកុដកម្មវិធីប្រកួតសម្រស់អន្តរជាតិផ្ទួនៗគ្នា
កម្មវិធីប្រកួតសម្រស់ Miss Charm 2023 ក្នុងវគ្គផ្ដាច់ព្រ័តកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ មិ្សលមិញនេះ បានរកឃើញម្ចាស់គ្រងមកុដថ្មី ដែលបានទៅលើបវរកញ្ញាតំណាងប្រទេសប្រេស៊ីល នាង Luma Russo ។ បន្ទាប់ឈ្នះមកុដមួយនេះ នាងបានក្លាយជាអ្នកតំណាងជាតិទី២នៃប្រទេសប្រេស៊ីល ដែលដណ្ដើមបានតំណែងឯកលើឆាកអន្តរជាតិ ក្រោយពីនាង Isabella Menin ឈ្នះមកុដ Miss Grand International 2022 កាលពីចុងឆ្នាំ២០២២ កន្លងទៅ។

ព្រឹត្តិការណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនរាប់លាននាក់ ខណៈចុងឆ្នាំ២០២២ បវរកញ្ញាប្រេស៊ីលដណ្ដើមមកុដបានម្នាក់ ហើយដើមឆ្នាំ២០២៣ បវរកកញ្ញតំណាងប្រទេសនេះ ដណ្ដើមមកុដឯកបានម្នាក់ទៀត ពោលរយៈពេលមិនដល់បាន ៣ខែស្រួលបួលផង បវរកញ្ញាប្រេស៊ីលឈ្នះមកុដផ្ទួនៗគ្នា។

បើនិយាយពីសមត្ថភាពពី ទេពកោសល្យ និងការអប់រំរបស់បវរកញ្ញាទាំងពីរ សុទ្ធសឹងមានប្រវត្តិមិនធម្មតាឡើយ។ បវរកញ្ញា Luma Russo ជាតារបង្ហាញម៉ូដ និងជាអ្នកបើកយន្តហោះ ចំណែកបវរកញ្ញា Isabella Menin រៀនចប់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច ហើយអាចនិយាយដល់ទៅ ៦ភាសាគឺ បារាំង អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី និងភាសាប្រេស៊ីល។ ក្រៅពីមានប្រវត្តិអប់រំល្អ បវរកញ្ញាវ័យ ២៦ឆ្នាំរូបនេះ គឺជាសកម្មជនមនុស្សធម៌ដ៏សកម្មមួយរូប ដោយនាងជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតគម្រោង “Beyond Project” ដែលជាគម្រោងជួយជនពិការនៅក្នុងប្រទេសកំណើតរបស់នាង។
ងាកទៅប្រជាជនប្រេស៊ីលវិញ ពួកគេពិតជាសាទរ និងមានមោទកភាពបំផុតចំពោះជ័យជម្នះរបស់បវរកញ្ញាទាំងពីររូប ខណៈពិភពលោកទាំងមូលក៏មានការកោតសរសើរចំពោះសមត្ថភាពស្ត្រីប្រេស៊ីលផងដែរ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


