ព័ត៌មានជាតិ
លទ្ធផលកិច្ចប្រជុំការងារ ថ្នាក់ដឹកនាំកំពូលនៃ គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តវៀតណាម
គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំការងារ រវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម ហ្វៀន ហ្វូជុងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្ស ដែលបាន ប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

តាម សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញថា កិច្ចប្រជុំកំពូលនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនង នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំ ស្ថិរភាព យូរអង្វែងរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានធ្វើរបាយការណ៍ជូនគ្នាទៅវិញទៅមកអំពីស្ថានការណ៍របស់គណបក្សនិង ប្រទេសនីមួយៗ ក៏ដូចជាធ្វើការផ្លាស់ប្ដូរយោបល់អំពីស្ថានភាពតំបន់ និងពិភពលោក ជាពិសេស លទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងគណបក្ស និងរដ្ឋនៃប្រទេសទាំងពីរនាពេល កន្លងមក និងបានដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត។

ភាគីទាំងពីបន្តបញ្ជាក់អំពីទំនាក់ទំនងជាប្រពៃណី មិត្តភាពយ៉ាងជិតស្និទ្ធ ការជួយគ្ន ទៅវិញទៅមករវាងកម្ពុជា-វៀតណាម ក៏ដូចជារវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុតស៊ូដើម្បីរំដោះជាតិ និងប្រជាជន ការពារ ឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិនីមួយៗ។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនស៊ីជម្រៅឥតឈប់ឈរ លើគ្រប់វិស័យ ព្រមទាំងបានជូនពរគ្នាទៅវិញទៅមកចំពោះសមិទ្ធផលដ៏មានសារៈសំខាន់គ្រប់ វិស័យដែលប្រជាជននៃប្រទេសទាំងពីរសម្រេចបានក្នុងបេសកកម្មកសាង និងអភិវឌ្ឍន៍ជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងកម្ពុជា-វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍជាតិនៃប្រទេសនីមួយៗ ដើម្បីសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រយោបល់គ្នាទៅវិញទៅមក និង ឯកភាពបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងនយោបាយ រួមទាំងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបម្រើឱ្យបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនីមួយៗ។

ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាអាទិភាព ហើយក៏បានលើកឡើងនូវ សំណូមពរ ដែលជាទិសដៅសម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ ប្រទេសទាំងពីរ។

ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការបង្កើនថែមទៀតនូវស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើ ទំនាក់ទំនងនយោបាយ គឺជាសសរស្តម្ភដ៏មានសារៈសំខាន់បំផុត ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ការទូត វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និង បច្ចេកទេស ដោយផ្អែកលើសក្តានុពល ធនធាន និងចំណុចខ្លាំងរបស់ប្រទេសនីមួយៗ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពក្នុងការជំរុញថែមទៀត នូវទំនាក់ទំនងរវាងគណបក្ស រដ្ឋសភា ក្រសួងស្ថាប័ន អង្គការមហាជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្ដល់សារៈសំខាន់ចំពោះការបណ្ដុះបណ្តាលយុវជនបន្តវេន ដើម្បី រៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក និងរួមចំណែកដល់ការពង្រឹងនិងពង្រីក ចំណងមិត្តភាពនៃប្រទេសទាំងពីរជាយូរអង្វែងតទៅ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


