KPT+
មានងារជាព្រះនាង Kate នៃចក្រភពអង់គ្លេស តែទ្រង់គ្រងក្រវិលតម្លៃត្រឹម ២៧ ដុល្លារប៉ុណ្ណោះ
ក្នុងកម្មវិធីពានរង្វាន់ភាពយន្ត British Academy លើកទី ៧៦ វត្តមាននៃព្រះអង្គម្ចាស់និងព្រះនាងនៃប្រទេស Wales បង្កការចាប់អារម្មណ៍ជាពិសេសព្រោះទ្រង់ខានចូលរួមតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ។

បើយើងងាកមកគយគន់ព្រះនាង Kate Middleton ព្រះជន្ម ៤១ វស្សាដែលបង្ហាញព្រះកាយក្នុងកម្មវិធី British Academy យើងឃើញថាទ្រង់ស្លៀករ៉ូបវែងពណ៌សវាលព្រះអង្សាមួយចំហៀងម៉ាក Alexander McQueen លម្អដោយក្រវិលម៉ាក Zara តម្លៃ ២៧ ដុល្លារប៉ុណ្ណោះ ចំណែកកាលពីឆ្នាំ ២០២០ វិញ ព្រះនាងក៏ស្លៀករ៉ូបម៉ាក Alexander McQueen ដែរ ។

ក្រៅពីនេះព្រះនាងបានជ្រើសរើសស្រោមព្រះហស្តវែងពណ៌ខ្មៅស៊ីនឹងរ៉ូប បន្ថែមជាមួយកាបូបខ្មៅនិងព្រះសុពណ៌បាទ ពណ៌មាសដ៏ប្រណិតប្រៀបដូចទេពធីតាក្នុងរឿងព្រេងបេះដាក់ ។
គួររំលឹកដែរថាព្រះនាង Kate និងព្រះអង្គម្ចាស់ William ខកខានចូលរួមកម្មវិធីឆ្នាំមុនដោយសារការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ Philip ជាព្រះបិតា ។

ដោយឡែកវត្តមានតារាកិត្តិយសក្នុងកម្មវិធីមានដូចជា Austin Butler, Viola Davis, Cate Blanchett និង Jamie Lee Curtis ជាដើម ជាពិសេសអ្នកស្រី Helen Mirren ដែលជាតារាសម្ដែងតួម្ចាស់ក្សត្រី Elizabeth II ហើយធ្លាប់ឈ្នះពានរង្វាន់ BAFTA និង អូស្ការទៀតផង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ វិន័យ ៥ យ៉ាង តម្រូវឲ្យព្រះអង្គម្ចាស់ William ធ្វើតាម ប៉ុន្តែព្រះអនុជ Harry មិនធ្វើក៏បាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


